បណ្តាញសង្គម

​កម្លាំងនគរបាលបង្ក្រាប ជនគ្រឿងញឿន៣នាក់ នៅស្រុកជើងព្រៃ និងដកហូតថ្នាំញៀនបានមួយចំនួន

(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ បានឃាត់ខ្លូន ជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន។

សម្រាប់ប្រតិបត្តិការបង្ក្រាបដោយប្រើវិធានញុះញង់ ហើយឃាត់ខ្លួនបានជនសង្ស័យ៣នាក់នោះរួមមាន ទី១៖ ឈ្មោះ ខឿន វត្ថី អាយុ២៥ឆ្នាំ, ទី២៖ ឈ្មោះ ខុន ស៊ីម៉េង អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ វ៉ាន់ ដារ៉ា អាយ២៦ឆ្នាំ នៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សចំនួន០៩កញ្ចប់ ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការ បន្ដតាមនីតិវិធី៕

ដកស្រង់ពី៖Sabay