Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រី​ស្រស់​ប្រុស​​សង្ហា​ ៦គូមានឱកាស​ប៉ះ​គ្នា​ក្រោយ​ផ្ទុះ​ព័ត៌មាន​ស្នេហា

  • បោះពុម្ព

ជារឿងមួយសមបំណងខ្លាំងណាស់សម្រាប់តារាចម្រៀង សម្ដែងប្រុសស្រីល្បីឈ្មោះ ១២ រូប មានឱកាសបានថតរឿងជាមួយគ្នា ក្រោយ និងមុនពេលផ្ទុះរឿងស្នេហា។ ១/ ពេជ្រ សោភា និង ឈឹម សក្កដា ត្រូវបានផលិតកម្មហង្សមាសផ្ដល់ឱកាសឲ្យសម្ដែងខ្សែភាពយន្តភាគជាមួយគ្នា ក្រោយអ្នកទាំងពីរបើកចំហចំណងស្នេហ៍ជាសាធារណៈ កាលពីឆ្នាំ២០១៧ ។

រឿងដែលអ្នកមេម៉ាយក្ដៅស្រួយរូបនេះចាប់ដៃគ្នា និងកំលោះសង្ហាខាងលើគឺរឿង "បិសាចគួរឲ្យស្រឡាញ់"។២/ បើនិយាយពីតារាចម្រៀង គូម៉ា និងសម្ដែង ម៉ៅ គីមធីតា វិញមិនខុសពីគូស្នេហ៍ ពេជ្រ សោភា ប៉ុន្មានឡើយ។

អ្នកទាំងពីរត្រូវបានផលិតករទាក់ទងឲ្យសម្ដែងក្នុងខ្សែភាពយន្តថ្មីមួយរឿង ក្រោយល្បីថាមានទំនាក់ទំនងស្នេហាជាមួយគ្នា។ ចំពោះភាពយន្តប៉ះគ្នាលើកដំបូងនេះសាមីខ្លួនទាំងពីរសុំលាក់ចំណងជើងសិន ព្រោះចង់ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ។

៣/ ចំណែកឯអ្នកនាង សុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់ លី វ៉ាហេទ ខុសប្លែកពីគូស្នេហ៍ខាងលើ ព្រោះអ្នកទាំងពីរបានបញ្ចប់ថតភាពយន្តខ្នាតធំជាមួយគ្នារួច ទើបលេចឮព័ត៌មានស្នេហាតាមក្រោយក្នុងរឿង "ខូចចិត្តអាជីព" ទទួលបានការគាំទ្រយ៉ាងខ្លាំង។

៤/ សម្រាប់កំលោះសង្ហា ខាត់ វៃហាំង និង ស្រីស្អាត ស៊ិន យូប៊ីន មិនខុសពីគូស្នេហ៍ សុខ សោម៉ាវត្តី ប៉ុន្មានឡើយ ក្រោយពីថតខ្សែភាពយន្តភាគជាមួយគ្នាជាច្រើនរឿងរួចមក ទើបបែកធ្លាយព័ត៌មានថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។

៥/រីឯកំលោះសង្ហា លឹម ជាឡាយ និង គៀត សុវណ្ណាឡាង ល្បីថាមានទំនាក់ទំនងស្នេហាជាមួយគ្នាក្រោយពីសម្ដែងខ្សែភាពយន្តភាគរឿង "មន្តស្នេហ៍ក្រមុំបាយឆា" និងរឿង "អាពាហ៍ពិពាហ៍ចម្លែក" ព្រោះភាពយន្តភាគ ២ រឿងនេះអ្នកទាំងពីរសម្ដែងស៊ីចង្វាក់គ្នាល្អណាស់ ទើបធ្វើឲ្យទស្សនិកជនចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិត។

៦/ ក្រឡេកមកចាប់អារម្មណ៍គូស្នេហ៍ចុងក្រោយតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ត្រូវបានផលិតកម្ម Rock ផ្ដល់ឱកាសឲ្យលោកសម្ដែងរឿង «កិច្ចសន្យាស្នេហ៍ Tom & Jerry» ជាមួយកញ្ញា អូន អ៊ីង ក្រោយពីអ្នកទាំងពីរបើកចំហទំនាក់ទំនងស្នេហាកាលពីឆ្នាំ ២០១៧ ។

រឿងរ៉ាវស្នេហារវាងតារាសម្ដែងប្រុសស្រីទាំង ១០ រូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីហ្វេនដែលគាំទ្រ ថែមចង់ឃើញពួកគេចូលរោងការនៅថ្ងៃខាងមុខទៀតផង ទោះជាតារាប្រុសស្រីគូខ្លះបដិសេធចំណងស្នេហ៍ក្តី៕

ដកស្រង់ពី៖Sabay