Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំចេះតែរកស៊ីតាមគេ បើមិនដឹងវិធីការពារអាជីវកម្ម

  • បោះពុម្ព

ស្របពេលសេដ្ឋកិច្ចកំពុងរីកចម្រើននិងតម្រូវការកើនឡើង ធ្វើឲ្យអ្នកដែលមានទុនសមល្មមចាប់អារម្មណ៍ទៅលើវិស័យទទួលទាន ជាពិសេសនៅក្នុងផ្នែកចំណីអាហារ Fast Food និងភេសជ្ជៈ ដែលគេសង្កេតឃើញថា កំពុងមានសន្ទុះខ្លាំង និងធ្វើអាជីវកម្មតាមគ្នា ខណៈមានមតិខ្លះឆ្លើយតបទៅនឹងមតិតខាងលើរបស់និស្សិតសាកលវិទ្យាល័យកម្ពុជាកាលពីកន្លងទៅ លោក ចាង ប៊ុនលាង សហគ្រិនវ័យក្មេងកម្ពុជា និងជាស្ថាបនិកហាងកាហេ្វរបស់ខ្មែរឈ្មោះថា Brown ដែលជាហាងកាហ្វេមួយទទួលបានជោគជ័យទទួលស្គាល់ថា មិនមែនតែកម្ពុជានោះទេ ដែលធ្វើអាជីវកម្មតាមគ្នា ប្រទេសជឿនលឿនឯទៀតក៏ធ្វើដែរ។

ច្បាប់អាជីវកម្មនៅក្នុងទីផ្សារសេរី គឺមិនមានចំណុចណាដែលអាច បិទសិទ្ធិដល់អ្នកជំនួញដែលមានទុន ចាប់អារម្មណ៍លើផ្នែកណាមួយបានឡើយ។ លើកឡើងថា ការរកស៊ីតាមគ្នាគឺប្រឈមហានិភ័យ។ លោក ប៊ុនលាង បន្តថា ការរកស៊ីតាមគ្នា ពិតជាប្រឈមហានិភ័យ ប៉ុន្តែក៏មានដំណោះស្រាយ សហគ្រិនត្រូវសិក្សាពីអ្វីជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន។

ត្រូវសិក្សាពីចំណុចប្រកួតប្រជែងដែលប្រឈមថាយើងមានអ្វីខ្លះក្នុងដៃហើយត្រូវខិតខំពង្រឹងនិងបំពេញចំណុចដែលខ្វះខាតនេះ។ គន្លឹះសំខាន់មួយទៀត អាជីវករត្រូវមើលពីតម្រូវការរបស់អតិថិជនថាតើពួកគាត់ចង់បានអ្វីខ្លះ និងមានទំនោរចិត្ដអ្វីខ្លះ។

ប្រសិនបើយើងអាចបំពេញនូវតម្រូវការរបស់គាត់បាន យើងមិនបាច់ព្រួយបារម្ភពីការប្រកួតប្រជែងនោះទេ។ អ្វីដែលសំខាន់ថែមទៀតនោះ ម្ចាស់អាជីវកម្មត្រូវពង្រឹងផលិតផលរបស់ខ្លួនក្នុងការរក្សានូវគុណភាពអាហារសេវាកម្មត្រូវរក្សាឲ្យល្អ។

អាហារត្រូវប្រាកដថាមានអនាម័យនិងរក្សានូវរសជាតិដើម មិនមែនលក់កាន់តែដាច់គុណភាពកាន់តែអន់នោះទេ។ ការរចនាហាង ត្រូវបង្កើតជាបរិយាកាសមួយឲ្យប្លែក ចាប់អារម្មណ៍ហើយរកភាពច្នៃប្រឌិតថ្មីៗ ដើម្បីទាក់ទាញអតិថិជនមកម្តងហើយចង់មកម្តងទៀត៕

ដកស្រង់ពី៖Sabay