បណ្តាញសង្គម

នៅចាំ​កុមារ ណាចា នេះ​បាន​ទេ? តាម​ពិត​ជា​មនុស្ស​ស្រីសោះ ហើយ​ស្អាត​ខ្លាំង​ទៀត​ផង

ក្មេងតូចដែលមានមុខមាត់គួរឲ្យស្រលាញ់ និងដើរតួជាកុមារ ណាចា កាលពីជាង ១០ ឆ្នាំមុននោះ តាមពិតនាងគឺជាមនុស្សស្រីសោះ។ នាងមានឈ្មោះ Song Zu Er វ័យ១៩ ឆ្នាំហើយ។ ដោយថ្មីៗនេះ Song Zu Er ទើបតែលេចមុខសាជាថ្មី ដែលធ្វើឲ្យអ្នកមនុស្សជាច្រើនទាំងក្នុង និងក្រៅសិល្បៈចិនភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាត។

តារាស្រីដែលឈ្មោះក្រៅថា Little Crystal Liu បានចូលប្រឡូកក្នុងវិស័យសម្ដែងតាំងពីអាយុ ៧ ឆ្នាំ ដែលដើរតួជាកុមារ ណាចា។ ក្រោយពេលចេញមុខជាថ្មីតារាកើតឆ្នាំ ១៩៩៨ រូបនេះ ត្រូវបានគេសរសើរថាសម្រស់នៅតែស្អាតដូចពីក្មេង ហើយជាសម្រស់ធម្មជាតិពិតៗទៀតផង។ ព្រោះតែទេពកោសល្យសម្ដែងបានល្អ ឥឡូវប្អូនជីដូនមួយ Shu Chang បានដើរតួសម្ដែងឡើងវិញ ហើយថ្មីៗ Song Zu Er ក៏ទើបតែថតរូបឲ្យទស្សនាវដ្ដីល្បីៗមួយចំនួនដែរ៕

ដកស្រង់ពី៖Sabay