Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់​បទ​ "អតីត" ត្រៀម​បញ្ចេញ​បទ​ថ្មី ជា​មួយ​ អាន វិលាល

  • បោះពុម្ព

លោក ចាន់ ភក្ដី ហៅ Shutter ដែលជាម្ចាស់បទ "អតីត" បានបង្ហើបឲ្យដឹងថា ឆាប់ៗខាងមុខនេះ ខ្លួនគ្រោងចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដោយបទចម្រៀងមួយបទនោះ លោកនឹងច្រៀងចាប់ដៃគូជាមួយ តារាចម្រៀង លោក អាន វិសាល។

បទចម្រៀងខាងលើដែលអ្នកទាំង២គ្រោងបញ្ចេញនោះមានចំណងជើងថា "សងនាងឲ្យខ្ញុំវិញមក" បច្ចុប្បន្នបានផលិតរួចរាល់ហើយ គ្រោងបញ្ចេញប្រហែល១សប្ដាហ៍ខាងមុខនេះ។ ម្ចាស់បទ "អតីត" រូបនេះបានបន្តឲ្យដឹងថា បទចម្រៀងមួយបទនោះ ជាចង្វាក់ Slow ដែលនិយាយពីការលួងលោមរបស់បុរសម្នាក់ ដោយចង់បានសង្សាររបស់ខ្លួនឲ្យត្រលប់មកវិញ នៅពេលដែលនាងទៅរស់នៅជាមួយបុរសម្នាក់ទៀត។ លោកថា បទចម្រៀងមួយបទនេះ ទាំងសរសេរប៉ារូល ក៏ដូចជា មេឡូឌី គឺលោកជាអ្នកធ្វើតែម្នាក់ឯង ចំណែកលោក អាន វិសាល គ្រាន់តែជាអ្នកច្រៀងប៉ុណ្ណោះ។

មូលហេតុដែលនាំឲ្យ អ្នកទាំងពី២ ចាប់ដៃគូច្រៀងរួមគ្នានេះ ត្រូវបានលោក Shutter បញ្ជាក់ឲ្យដឹងថា ក៏ព្រោះតែអារម្មណ៍នៃបទចម្រៀងដែលលោកសរសេរនោះ ត្រូវនឹងសំឡេង លោក អាន វិសាល តែម្ដង ម្យ៉ាងពួកគេបានរាប់អានគ្នាជាយូរណាស់មកហើយ គួបផ្សំលោកចង់ធ្វើអ្វីដែលថ្មីៗផង ក៏សម្រេចចិត្តចាប់ដៃគូជាមួយគ្នាតែម្ដងទៅ។

លោក Shutter មិនបានរំពឹងថា ការចាប់ដៃគូជាមួយលោក អាន វិសាល អាចល្បីដូចបទ "អតីត" ដែលលោកធ្លាប់ច្រៀងរួមគ្នាជាមួយតារាចម្រៀងកូនកាត់ខ្មែរថៃ លោក ប៉ាវផ្លយ នោះទេ ដោយលោកទុកឲ្យទស្សនិកជនជាអ្នកវាយតម្លៃចុះ ។ បែបណាក្ដីលោកថ្លែងថា ក្នុងនាមជាអ្នកសិល្បៈដែលចូលចិត្តធ្វើស្នាដៃថ្មីៗ លោកនឹងខិតប្រឹង ដើម្បីបម្រើអារម្មណ៍ទស្សនិកជន រិះរកអ្វីដែលថ្មីៗប្លែក។

ប្រសិនបើ "សងនាងឲ្យខ្ញុំវិញមក" ចេញទៅមានការគាំទ្រច្រើន តារាចម្រៀង និងជាជាងថតរូបល្បីឈ្មោះរូបនេះ គ្រោងនឹងផលិតចេញជា MV ហើយអាចចាប់ដៃគូជាមួយ លោក អាន វិសាល នូវបទថ្មីៗជាបន្តបន្ទាប់ថែមទៀត៕

ដកស្រង់ពី៖Sabay