Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ricky Martin បើក​បង្ហាញ​ពី​ឧបសគ្គ​​​​ក្នុង​នាមជា​​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា

  • បោះពុម្ព

តារាចម្រៀង Ricky Martin បាននិយាយប្រាប់ពីមូលហេតុនិងឧបសគ្គដែលលោកដឹងខ្លួនឯងថាជាមនុស្សស្រលាញ់ភេទដូចគ្នា។ តារាចម្រៀងរូបនេះបានបើកកកាយពីឧបសគ្គដែលលោកបានជួបប្រទះនៅពេលដែលលោកបានដឹងខ្លួនជាខ្ទើយ នៅក្នុងកម្មវិធី The Daily Show With Trevor Noah ។

ក្នុងកម្មវិធីនោះដែរ លោកបាននិយាយថា៖ "មិត្តអ្ហា៎! លោកពិតជាមិនដឹងនោះទេថាវាទាមទាពេលវេលាប៉ុណ្ណានោះ។ រឿងនោះគឺថាខ្ញុំត្រូវបានមិត្តនៅជុំវិញខ្លួននិយាយថា 'កុំអី! ខ្ញុំធ្វើខ្លួនអ៊ីចឹងអីវាអាចបញ្ចប់ការងាររបស់លោកបាន'។

មានមនុស្សដែលស្រលាញ់ខ្ញុំ មនុស្សដែលមានន័យសម្រាប់ខ្ញុំ និងមនុស្សដែលជាជនរងគ្រោះនៃអំពើរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។ លោកដឹងទេ ខ្ញុំបានធំធាត់ឡើងក្នុងវប្បធម៌នេះដែលនិយាយថាអារម្មណ៍របស់ខ្ញុំគឺអាក្រក់ណាស់ ថាអារម្មណ៍របស់ខ្ញុំវាគ្មានសីលធម៌។

ហើយបើបន្ថែមពីលើនេះទៀត លោកដឹងទេ គឺខ្ញុំនេះដូចគ្នារូបតំណាងមួយ ដូចជារូបតំណាងនៃភេទ។ ប៉ុន្តែលោកដឹងទេ ដូច្នេះហើយបានជាគ្រប់គ្នាប្រាប់ខ្ញុំថាវាអាចជាចុងបញ្ចប់នៃការងាររបស់ខ្ញុំ។ វាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ណាស់រហូតដល់ខ្ញុំបាននិយាយថា៖ 'ខ្ញុំទទួលយកលែងបានទៀតហើយ។

ទាំងអស់នេះវាជារឿងរបស់ខ្ញុំឥឡូវហ្នឹង វាមិនមែនជារឿងដែលកើតឡើងនៅខាងក្រៅនោះទេ វាជាអ្វីដែលខ្ញុំត្រូវការដើម្បីខ្ញុំបានសប្បាយចិត្ត'"។ជាព្រេងវាសនា មនុស្សសំខាន់២រូបបានចូលក្នុងជីវិតរបស់លោកហើយបានផ្ដល់ជាកម្លាំងចិត្តដែលលោកត្រូវការ។

ក្រោយមកខ្ញុំមានកូនៗ ហើយខ្ញុំបាននិយាយថា៖ 'ខ្ញុំត្រូវតែបង្ហាញវា'។ មានន័យថា ខ្ញុំនឹងមិនកុហកក្មេងៗដ៏ស្រស់ស្អាតទាំងនេះទេ។ កុហក? អត់ទេ មិនមែនមានន័យអ៊ីចឹងទេ។ ហើយលោកបានដឹងហើយ ជីវិតការងារគឺវាចុះឡើងទៅវិញទៅមក វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។

មើលអ្វីដែលតារាចម្រៀង Ricky Martin បានប្រកាសថា លោកទើបតែបានរៀបការជាមួយមិត្តប្រុសរបស់លោក Jwan Yosef កាលពីថ្មីៗនេះ ហើយលោកថែមទាំងបានប្រាប់ពីគម្រោងដែលលោកនឹងធ្វើពិធីជប់លៀងអាពាហ៍ពិពាហ៍របស់ពួកលោករយៈពេល៣ថ្ងៃខាងមុខនេះផងដែរ៕ ខ្ញុំកំពុងធ្វើសព្វថ្ងៃនេះទៅ ខ្ញុំកំពុងនិយាយជំនួសមនុស្សទាំងឡាយដែលនៅបន្តការឈឺចាប់របស់ពួកគេតាមរយៈការសម្ដែង"។


ដកស្រង់ពី៖Sabay