បណ្តាញសង្គម

សុគន្ធកញ្ញា និង មាស សុខសោភា បញ្ចេញ​ឫកពា​ដាក់​គ្នា​​ខុស​ប្លែកពី​មុន​

នៅដើមឆ្នាំ ២០១៨ នេះកំពូលតារាចម្រៀងស្រីល្បីឈ្មោះ ២រូបនៅផលិតកម្មពីរផ្សេងគ្នាគឺកញ្ញា ឱក សុគន្ធកញ្ញា និង មាស សុខសោភា កំពុងតែបញ្ចេញចរិតឫកពាដាក់គ្នាប្លែកខុសពីពេលមុន នៅពេលទៅចូលរួមកម្មវិធីជប់លៀង ឬ រៀបមង្គលការ។

ជាក់ស្ដែងថ្មីៗនេះកំពូលតារាចម្រៀងស្រីទាំង ២រូបបានប៉ះគ្នាជាច្រើនលើកក្នុងកម្មវិធីតែមួយ និងបង្ហាញភាពស្និទ្ធស្នាលប្លែកខុសពីធម្មតា ហើយពួកគេបានថតរូបសែលហ្វីជាមួយគ្នា ពោរពេញទៅដោយស្នាមញញឹម និងក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។

ការបង្ហាញភាពស្និទ្ធស្នាលបែបនេះបានធ្វើឲ្យហ្វេនៗមួយចំនួនមានការចាប់អារម្មណ៍ និងងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ព្រោះកន្លងមកអ្នកគាំទ្រកម្រឃើញអ្នកទាំងពីរថតរូបជុំគ្នា និងស្និទ្ធស្នាលបែបនេះណាស់៕ ខាងក្រោមនេះគឺជារូបថតស្និទ្ធស្នាលដ៏កម្ររវាងតារាចម្រៀងស្រីទាំងពីររូប៖

ដកស្រង់ពី៖Sabay