Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញរូងក្រោមទឹកវែងបំផុតលើលោក ឯទេសភាពស្រស់ស្អាតមិនធ្លាប់ឃើញពីមុន

  • បោះពុម្ព

រូងក្រោមទឹកធំ និងវែងបំផុតលើពិភពលោក ត្រូវបានរកឃើញដោយក្រុមអ្នកច្រមុជទឹក នៅប្រទេសម៉ិកស៊ីកូ។ ក្រុមអ្នកច្រមុជទឹកខាងលើ បានបង្ហាញពីអ្វីដែលត្រូវគេគិតថា ជារូងភ្នំលិចទឹកធំបំផុតនៅលើភពផែនដីនេះ។

ជាមួយគ្នានេះដែរ វាត្រូវបានគេជឿជាក់ថា ការរកឃើញនេះអាចជួយបំភ្លឺដល់អរិយធម៌របស់ប្រជាជន Maya បុរាណទៀតផង។Gran Acuifero Maya ហៅកាត់ថា GAM ដែលជាគម្រោងសម្រាប់ការសិក្សា និងអភិរក្សទឹកក្រោមដី នៃឧបទ្វីប Yucatan បានឲ្យដឹងថា រូងដែលមានប្រវែង ៣៤៧ គីឡូម៉ែត្រនេះត្រូវបានគេកំណត់អត្តសញ្ញាណ បន្ទាប់ពីគេបានចំណាយពេលប៉ុន្មានខែ ក្នុងការរុករកលើខ្សែបន្ទាត់ក្រោមទឹក។

ស្ថិតនៅក្បែររមណីយដ្ឋានឆ្នេរខ្សាច់ Tulum របស់ប្រទេសម៉ិកស៊ីកូ គម្រោងនេះបានរកឃើញថា ប្រព័ន្ធរូងភ្នំដែលគេហៅថា Sac Actun មានប្រវែង ២៦២គីឡូម៉ែត្រ បានតភ្ជាប់គ្នាជាមួយនឹងប្រព័ន្ធរូងភ្នំ Sistema Dos Ojos ដែលមានប្រវែង ៥២គីឡូម៉ែត្រ។លោក Guillermo de Anda ដែលជានាយក GAM និងជាអ្នកជំនាញផ្នែកបុរាណវិទ្យាក្រោមទឹក បានសរសើរដល់ការរកឃើញនេះថាជា ការរកឃើញដ៏អស្ចារ្យ៕ ចង់ដឹងថារូងក្រោមទឹកវែងបំផុតលើលោកនោះមានទិដ្ឋភាពយ៉ាងណា ទៅទស្សនាទាំងអស់គ្នា៖

ដកស្រង់ពី៖Sabay