Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្រាំ​លែង​បាន​ នីឡា ព្រលះ​អ្នក​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​​ខ្លួន​ខំ​សាង​រាប់​ឆ្នាំ

  • បោះពុម្ព

អត់ទ្រាំតទៅទៀតលែងបានតារាកំប្លែង នីឡា ព្រលះបុគ្គលមួយចំនួននៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងចាស់ដៃ ដែលចាំតែចាប់កំហុស និងបំផ្លាញកេរ្តិ៍ឈ្មោះនាង ខំសាងមករាប់ឆ្នាំតាំងពីតូចក្រូចឆ្មា។

នីឡា បញ្ចេញកំហឹងបែបនេះ ក្រោយពេលនាងថតរូបស្និទ្ធស្នាលជាមួយបុរសម្នាក់ ត្រូវជាមិត្តភ័ក្ដិនឹងគ្នា តែត្រូវបានមហាជនមួយចំនួនរិះគន់ថា នាងបង្ហាញមុខប្រុសស្នេហ៍ថ្មីបន្ទាប់ពីផ្ដាច់ពាក្យ។

ភ្លាមៗនោះកូនស្រី តាវ៉ិចទ័រ រូបនេះក៏បាន ចោទជាសំណួរសួរទៅកាន់អ្នករិះគន់វិញថា៖"ខ្ញុំសុំសួរបងៗបន្តិច ឲ្យតែថតរូបស្និទ្ធស្នាលតិច ដឹងតែសង្សារនឹងគ្នាហើយមែនទេបងៗ តែបើខាងក្រុមគ្រួសារប្អូនវិញ គេមិនដែលប្រកាន់រឿងអត់ប្រយោជន៍អីចឹងទេបងៗ"។

បន្ថែមពីនេះ នីឡា ថាខ្លួនខំសាងកេរ្តិ៍ឈ្មោះកិត្តិយស តាំងពីតូចមក រហូតមកដល់ពេលនេះគឺវាពិតជាលំបាកខ្លាំងណាស់ ហេតុអ្វីមកបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះនាង ដើម្បីតែផលប្រយោជន៍ខ្លួនឯងដូច្នេះ។ ជុំវិញការបង្ហោះសារខាងលើនេះសាមីខ្លួន មិនអាចសុំការបកស្រាយបានទេ ព្រោះលេខទូរស័ព្ទធ្លាប់ប្រើមិនអាចទាក់ទងបានឡើយ៕

ដកស្រង់ពី៖Sabay