បណ្តាញសង្គម

Bow នាំ​កូន​មក​ចេតិយ ថ្ងៃគម្រប់​ខួប​មរណៈ ២​ឆ្នាំរបស់​ប្ដី

គិតមកដល់ថ្ងៃនេះ គឺគម្រប់២ឆ្នាំហើយដែលថ្ងៃទី ១៨ ខែមករានេះ Bow Vanda បាននាំកូនស្រី Mali មកគោរពឪពុកនៅចេតិយ ដែលមានទីតាំងនៅខេត្ត Burriram ស្រុកកំណើតរបស់ Por ។ សកម្មភាពរបស់នាង និងកូនបានបង្ហាញចេញតាមរយៈគណនី Instgram។

សម្រាប់អ្នកគាំទ្រ ក្រោយបានឃើញរូបភាពនោះភ្លាម នាំគ្នាក្ដុកក្ដួលគ្រប់គ្នា។ រយៈពេល ២ឆ្នាំក្រោយបាត់បង់ស្វាមី និងជាបង្អែកដ៏ធំ Bow ឆ្លងកាត់រឿងជាច្រើន ប៉ុន្តែនាងជាមនុស្សស្រីរឹងមាំម្នាក់ ព្រោះទោះបីមានបញ្ហាជីវិតយ៉ាងណាក៏ដោយ ក៏នាងនៅតែស៊ូ។ ហេតុផលចម្បងនៅពីក្រោយនោះ គឺកូនស្រីបណ្ដូលចិត្ត Mali។

តារាសម្ដែងមុខស្រទន់ Por Tridsadee (ប៉រ) បានឃ្លាតអ្នកគាំទ្ររបស់អតីតតារាសម្ដែង Por ទាំងអស់ពិតជាស្ញប់ស្ញែងនឹងភាពជាម្ដាយរបស់នាងខ្លាំងណាស់ ហើយតែងផ្ដល់ការគាំទ្រ ស្រឡាញ់ និងជាកម្លាំងចិត្តនាង ព្រមទាំងកូនស្រីជានិច្ច។

ទៅទីដ៏សែនឆ្ងាយពីភរិយា និងកូនស្រីសំណព្វ។ថ្ងៃនេះកាលពី ២ឆ្នាំមុន ដំណឹងមរណភាពរបស់ឪពុក Mali បានក្លាយជាព័ត៌មានរន្ធត់ និងកក្រើកពេញពិភពសិល្បៈថៃ។ តារាប្រុសរូបនេះបានលាចាកលោកក្នុងវ័យ ៣៧ឆ្នាំ ដោយសារជំងឺគ្រុនឈាមកម្រិតធ្ងន់ មិនអាចព្យាបាលបាន។ ការបាត់បង់ Por គឺជាការបាត់បង់ធំធេងនូវតារាប្រុសមួយរូបដែលមានទេពកោសល្យ និងជាស្វាមី ឪពុក និងមិត្តល្អសម្រាប់អ្នកគ្រប់គ្នា៕

ដកស្រង់ពី៖Sabay