បណ្តាញសង្គម

ចេញ​ហើយៗ កែវ ស្រី​នាង ពេញ​ដោយ​មន្ត​ស្នេហ៍​ក្នុង Trailer ចម្រៀង​ថ្មី​របស់ អេនឌី

បន្ទាប់ពីសម្ងំថតយ៉ាងសស្រាក់សស្រាំអស់ពេលយ៉ាងយូរ ឥឡូវនេះ អេនឌី បានបញ្ចេញTrailer បទចម្រៀងរបស់ខ្លួនថ្មីរបស់ខ្លួនទៀតហើយ ដែលក្នុង Trailer នេះមាន២បទបញ្ចូលគ្នាតែម្ដង។

បទទី១ គឺជាការច្រៀងឡើងវិញនូវបទអធិរាជសំឡេងមាស "វិលវិញអូន" និងបទតាមលោក អេនឌី វីដេអូចម្រៀងទាំងពីរបទ គ្រោងនឹងចេញផ្លូវការឆាប់ៗ បន្ទាប់ពី Trailer បានចេញជូនប្រិយមិត្តទស្សនា មិនប៉ុន្មានថ្ងៃ ខណៈបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលបច្ចេកទេសចុងក្រោយ។

និយាយពីវីដេអូចម្រៀងទាំងពីរបទនេះ តារាស្រីជួរមុខ កែវ ស្រីនាង ដែលដកខ្លួនទៅក្ដាប់ជំនាញធំជាច្រើនឆ្នាំមកហើយនោះ ត្រូវបាន អេនឌី អញ្ជើញឲ្យចូលរួម។ រូបភាពសន្លឹកជាច្រើនពីបទចម្រៀងខាងលើ ធ្លាប់បានចេញជាសាធារណៈរួចមកហើយ ដោយបានបង្ហាញឲ្យឃើញថា តារាស្រីជួរមុខរូបនេះ នៅតែមានសម្ផស្សស្រស់ស្អាតខ្លាំង។

តែតាមរយៈវីដេអូចម្រៀងចេញក្ដៅៗនេះទៀត គេឃើញថា កែវ ស្រីនាង កើនមន្តស្នេហ៍ទ្វេដង។ បទចម្រៀងក៏ពីរោះ មនុស្សក៏ស្អាត តោះ...ទស្សនាទាំងអស់គ្នា!!!ទី២ គឺជាវីដេអូ Original Song បទថ្មីរបស់លោកមានចំណងជើងថា "មនុស្សសំខាន់សម្រាប់ថ្ងៃថ្មី"។

ដកស្រង់ពី៖Sabay