Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនស្រីកើតមហារីក សរសេរសំបុត្រផ្ញើឪពុក អានហើយទប់ទឹកភ្នែកមិនជាប់

  • បោះពុម្ព

សំបុត្រមួយច្បាប់សរសេរដោយក្មេងស្រីជនជាតិចិន អាយុ ៧ ឆ្នាំម្នាក់ ដែលកើតជំងឺមហារីកឈាម ផ្ញើជូនឪពុករបស់នាង បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិតរំជួលចិត្តយ៉ាងខ្លាំង និងនាំគ្នាបរិច្ចាគប្រាក់សរុបចំនួន ៦០០ ០០០ យ័ន ឬប្រហែល ៩៣ ៧០០ ដុល្លារ ដើម្បីជួយព្យាបាលជំងឺរបស់នាង។

សំបុត្រនេះបានសរសេរដោយ នាង Zhang Jiaye ដែលមកពីភូមិមួយ ក្បែរទីក្រុង Jiamusi ខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ ខ្លឹមសារសំបុត្របានសរសេរថា «ប៉ា ខ្ញុំបានឃើញប៉ាយំថ្ងៃនេះ។ ខ្ញុំពិបាកចិត្តណាស់។

ខ្ញុំដឹងថា ប៉ាបានចំណាយលុយច្រើនណាស់ដើម្បីព្យាបាលខ្ញុំ។ ប៉ាអស់លុយហើយ។ ម៉ាក់ក៏បានចាកចេញទៀត។ វាមកពីខ្ញុំទាំងអស់។ ប្រសិនបើខ្ញុំស្លាប់ទៅ ម៉ាក់នឹងមកវិញ ហើយប៉ានឹងបានសប្បាយចិត្តដូចពីមុន។ ខ្ញុំមិនចបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Jiaye បានកើតមហារីកឈាម តាំងពីខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក Zhang Mingliang ឪពុករបស់នាង Jiaye បាននិយាយថា «ខ្ញុំមានអារម្មណ៍ដូចមេឃធ្លាក់ចុះមកអីចឹង»។ គួរឲ្យដឹងថា នាង Jiaye បានទទួលការព្យាបាលចំនួន ១៨ វគ្គ ក្នុងរយៈពេល ១ ឆ្នាំ ដោយចំណាយអស់លុយ ៥៩០ ០០០ យ័ន ឬ ប្រហែល ៩២ ០០០ ដុល្លារ ធ្វើឲ្យគ្រួសាររបស់នាងជំពាក់បំណុលគេវន្តក។ មិនតែប៉ុណ្ណោះ ម្តាយរបស់នាងបានចាកចេញពីផ្ទះ កាលពីខែកក្កដា និងបាត់ដំណឹងសូន្យឈឹងតែម្ដង៕ង់ព្យាបាលទៀតទេ។ តោះយើងទៅផ្ទះវិញ។»។

ដកស្រង់ពី៖Sabay