Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​នេះ កំពុង​កុន​ខ្លួន​ហើយ ក្រោយ​និយាយ​អាសអាភាស​ដាក់ Yoona

  • បោះពុម្ព

បុរសដែលជាជនជាតិកូរ៉េម្នាក់ កំពុងមានរឿង ក្រោយពីរូបគេ បាននិយាយពាក្យអាសអាភាសទៅសមាជិក Girls Geranetion គឺ Yoona នៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រនាងក្ដៅក្រហាយ។

បុរសកូរ៉េដែលប្រើឈ្មោះ Yapyap នៅលើបណ្ដាញសង្គមក្នុងប្រទេសកូរ៉េ Twitch ត្រូវបានគេស្គាល់ឈ្មោះពិតថា Song Ewon បានទាក់ទាញការចាប់អារម្មណ៍ ក្រោយពីគេបានអធិប្បាយភាសាពាក់ព័ន្ធនឹងផ្លូវភេទនៅក្នុងការ Live មួយលើបណ្ដាញខាងលើរបស់ខ្លួន។ដោយកែវភ្នែកសម្លឹងទៅរូបថតរបស់ Yoona ផង បុរសដែលមានអ្នក Follow ចំនួន ១៣៥០០នាក់ បាននិយាយថា "Yoona គឺស្គមណាស់ គឺនាងពិតជាស្គមមែន"។

បុរសដដែលបានបន្តការអធិប្បាយរបស់ខ្លួនបន្តទៀត ដែលបានធ្វើស្ថានភាពកាន់តែអាក្រក់ឡើង។ “នាងពិតជាស្គមណាស់ ដូច្នេះប្រហែលជាឈឺណាស់ហើយ...អ្នកដឹងតែចូលចិត្ត ប្រសិនបើអ្នកបានកៀកើយនាង ឬក៏ពេលអ្នកធ្វើរឿងនោះ វាប្រហែលជាឈឺណាស់ហើយមើលទៅ!“ Yapyap ថ្លែង។

ក្រោយពីអធិប្បាយបែបនេះ បុរសខាងលើត្រូវបានអ្នកគាំទ្ររបស់ Yoona ខឹងសម្បារចំពោះការប្រើពាក្យមិនសមរម្យលើនិមិត្តរូបរបស់គេ។ ប៉ុន្តែថា Yoona មិនមែនជាមនុស្សតែម្នាក់ដែលបុរសរូបនេះលើកយកមកនិយាយទេ គឺនៅមាន ស្រីស្អាត Shin Min Ah ម្នាក់ទៀត ដោយរូបគេថែមទាំងបានធ្វើការប្រៀបធៀបអ្នកទាំងពីរទៀតផង។

ក្រោយបង្កើតរឿងក្ដៅក្រហាយនេះ Song Ewon បានចេញមកធ្វើការសុំទោសអ្នកគាំទ្ររបស់តារាទាំងពីរវិញ និងថារូបគេបានលុបការអធិប្បាយទាំងនោះវិញហើយ។ ប៉ុន្តែទោះជាបែបនេះក្ដី អ្នកគាំទ្រ ដូចជាមិនទាន់សប្បាយចិត្តនឹងបុរសនេះនៅឡើយទេ៕

ដកស្រង់ពី៖Sabay