បណ្តាញសង្គម

ហ៊ិន ច័ន្ទនីរ័ត្ន តែងខ្លួនឡើងកប់ ក្នុងឈុតសេដ្ឋិនីសម័យលង្វែក

កម្មវិធីសម្ពោធខ្សែភាពយន្តបុរាណខ្មែរ រឿង ធ្មប់ ដែលផលិតដោយផលិតកម្ម មាតុចក្រ របស់លោក ហ៊ុយ យ៉ាឡេង បង្ហាញវត្តមានតួឯកស្រី ដែលជាសេដ្ឋិនី សម្តែងដោយ កញ្ញា ហ៊ិន ច័ន្ទមុនីរត្ឋ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងទាក់ទាញខ្លាំង រហូតប្រិយមិត្តគ្រប់គ្នា អត់ទ្រាំមិនសុំថតជាមួយមិនបាន។

សិល្បការិនី និងពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ហ៊ិន ច័ន្ទមុនីរត្ឋ ក៏បង្ហាញអារម្មណ៍រំភើបដែលមានការគាំទ្រយ៉ាងច្រើនលើការសម្តែងរបស់កញ្ញា ក្នុងខ្សែភាពយន្ត រឿង ធ្មប់ នេះ ពិសេសកញ្ញាពិតជាពេញចិត្តក្នុងការសម្តែងតួសេដ្ឋិនីនេះ ហើយក៏ស្រលាញ់សម្លៀកបំពាក់សម័យលង្វែកនេះផងដែរ។

អ្នកដឹកនាំរឿង វិកលចរិក លោក ហ៊ុយ យ៉ាងឡេង ផ្តល់បទសម្ភាសន៍ថា ភាពយន្តរន្ធត់ប្រចាំឆ្នាំ២០០១៨ ដែលនិយាយពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរសម័យលង្វែក និងជំនឿយ៉ាងមុតមាំទាក់ទងអាប ធ្មប់នេះនឹងទទួលបានការគាំទ្រពីប្រិយមិត្តគ្រប់គ្នា។

«ខ្ញុំជឿជាក់ថា រឿង ធ្មប់ នឹងជោគជ័យដោយសារមានការចូលរួមសម្តែងដោយអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ព្រោះគាត់មាន fan ច្រើន ហើយខ្ញុំក៏មានខ្លះដែរក្នុងរឿង វិកលចរិត ហើយក៏មានបងភីម៉ៃ ដែលជារៀមច្បង...» លោក ហ៊ុយ យ៉ាឡេង រៀបរាប់។

រឿង"ធ្មប់" នឹងដាក់បញ្ចាំងនៅរោងភាពយន្តទំនើបៗនៅរាចង់ដឹងថា សម្លៀកបំពាក់ សេដ្ឋិនីសម័យលង្វែក ស្លៀកពាក់ដោយកញ្ញា ហ៊ិន ច័ន្ទមុនីរត្ឋ ស្រស់ស្អាតយ៉ាងណា សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖ជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨ នេះហើយ។

ដកស្រង់ពី៖Sabay