Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Krystal និយាយ​អ្វី​ខ្លះពាក់​ព័ន្ធ​នឹង​ការ​ចាក​ចេញ​ពី​ក្រុម f(x)?

  • បោះពុម្ព

តារាចម្រៀង និងសម្ដែង Krystal បានផ្ដល់បទសម្ភាសន៍មួយពាក់ព័ន្ធនឹងខ្សែភាពយន្តដ៏ល្បីចុងក្រោយរបស់នាងដែលមានចំណងជើងថា “Prison Playbook”។ ក្នុងកិច្ចសម្ភាសន៍នោះដែរនាងបានបង្ហាញពីអារម្មណ៍ពាក់ព័ន្ធនឹងរឿងដែលអាចនឹងចាកចេញពីក្រុមចម្រៀងKrystal បាននិយាយថា៖ "ខ្ញុំឈានជើងចូលសិល្បៈដំបូង គឺជាមួយក្រុម f(x) និងត្រូវបានលើកតម្កើង ជាតារាចម្រៀងម្នាក់ឈ្មោះ Krystal។

ខ្ញុំមិនចង់បាត់បង់ឈ្មោះជាអ្នកចម្រៀងនេះទេ ប៉ុន្តែខ្ញុំក៏បានបន្ថែមឈ្មោះជាតារាតារាចម្រៀងរូបនេះបានបន្ថែមទៀតថា៖ "ខ្ញុំមិនដែលគិតថានឹងចាកចេញពីក្រុម f(x) នេះម្តងណានោះទេ មិនដែលទាល់តែសោះ។

នៅពេលណាដែលពួកយើងមានបទចម្រៀងល្អពេលណា ពួកយើងនឹងចេញអាល់ប៊ុមថ្មីនៅពេលនោះដែរ។ ខ្ញុំក៏ចង់ចេញអាល់ប៊ុមបទចម្រៀងទោលដែរ។ ឥឡូវនេះ f(x) មិនទាន់មានបទចម្រៀងចេញថ្មីនោះទេ ប៉ុន្តែឱកាសក្នុងការសម្ដែងវិញ គឺមានច្រើន។ ដូច្នេះហើយបានជាខ្ញុំកំពុងធ្វើការជាតារាសម្ដែងឥឡូវនេះ"។

ក្រោយពីទទួលបានដំណឹងនេះហើយ អ្នកគាំទ្ររបស់តារាចម្រៀងKrystal សង្ឃឹមថាអាល់ប៊ុមចម្រៀងថ្មីរបស់ក្រុមf(x) នឹងអាចចេញក្នុងពេលឆាប់ៗខាងមុខនេះ៕សម្ដែងផងដែរ ដូច្នេះហើយខ្ញុំចង់ព្យាយាមធ្វើឲ្យបានល្អ សម្រាប់ការងារទាំង២នេះទោះបីជាពីមុនខ្ញុំមានឈ្មោះត្រឹមជាតារាចម្រៀងក៏ដោយ"។

ដកស្រង់ពី៖Sabay