បណ្តាញសង្គម

Pinky ប្រតិកម្ម​យ៉ាងណា ក្រោយ​ដឹងអតីត​ស្វាមីកំពុងបង្កាត់​ភ្លើងស្នេហ៍ជាមួយ​តារា?​

ថ្មីៗនេះសារព័ត៌មានមួយក្នុងស្រុកថៃបានទម្លាយរឿងអាស្រូវរបស់លោក Petch Itthi អតីតស្វាមីរបស់ Pinky Savika ដែលបានណាត់ជួបជាមួយតារាសម្តែងស្រីថ្មីម្នាក់មានឈ្មោះថា Ice Alissa ។

បន្ទាប់ពីលេចឮដំណឹងនេះ Pinky និយាយថា នាងបានឃើញព័ត៌មាននេះដោយសារមានអ្នកផ្ញើវាទៅនាង ហើយនាង ក៏ស្គាល់តារាសម្តែងថ្មីនេះដែរ ដោយសារតែនាងដើរតួក្នុងរឿងមួយដែលផលិតដោយលោក Petch Itthi អតីតស្វាមីនាង។

តារាសម្តែងរូបនេះបានបន្ថែមថា នាងមិនអាចនិយាយច្រើនអំពីរឿងនេះបានទេ ទោះបីជានាងដឹងពីទំនាក់ទំនងជាមួយតារាសម្តែងស្រីរូបនេះក៏ដោយ ព្រោះវាមិនមែនជាតួនាទីរបស់នាង។ Pinky បានបញ្ជាក់ថា នាងពិតជាអបអរសាទរ ប្រសិនបើអតីតស្វាមីមានស្នេហាថ្មី ព្រោះនាងនិងលោកបានបែកគ្នារួចរាល់៕


 

ដកស្រង់ពី៖Sabay