បណ្តាញសង្គម

ស្រីស្អាត ​កញ្ជនា លះបង់​ពេលវេលាដើម្បី​​​បំពេញ​​ចិត្ត ពៅ ពេជ្រ

ស្រីស្អាត នូណា ហៅ កញ្ជនាតូច តួអង្គក្នុងរឿង "សិសិររដូវក្នុងបេះដូង" បានលះបង់ពេលវេលា និងប្រែប្រួលចិត្តគំនិត ពីពាក្យថាគ្មានពេលវេលា ប្ដូរទៅជាមាន ដើម្បីបំពេញចិត្ត ពៅ ពេជ្រ អីតតតារាចម្រៀងផលិតកម្ម Rock ។

ពៅ ពេជ្រ បានឲ្យដឹងថា នេះជាលើកទី១ ដែលខ្លួនបានថត MV ក្នុងបទ "គ្មានស្នេហា គ្មានបញ្ហា" ជាមួយ កញ្ជនា ក្រោយពីព្យាយាមស្វែងរកលេខទូរស័ព្ទនាងអស់មួយរយៈ។ បន្ទាប់ពីបានលេខហើយខ្លួនបានទាក់ទងទៅជាច្រើនលើក ទម្រាំនាងឆ្លើយយល់ព្រមថាទទួលថត ដោយសារតែរវល់រៀនសូត្រ។

លោកថា៖" ទាក់ទងទៅគាត់(កញ្ជនា) មុនដំបូងគាត់បានប្រាប់ខ្ញុំថា អត់មានពេលទេ ហើយក៏មិនទទួលថតដែរ ព្រោះគាត់ចង់យកពេលហ្នឹងទៅផ្ដោតសំខាន់លើការសិក្សានៅវិទ្យាល័យសិន"។

ប៉ុន្តែដោយសារតែមានការពន្យល់ហេតុផលមួយចំនួន និងធ្លាប់ស្គាល់គ្នាពីមុនមក ទើបនាងយល់ព្រមថតបទចម្រៀងឲ្យលោក។ បទចម្រៀង "គ្មានស្នេហា គ្មានបញ្ហា" ជាបទបែបមនោសញ្ចេតនាស្នេហា អត្ថន័យរៀបរាប់ពីបុរសម្នាក់ទោះបីជាគ្មានស្នេហាក៏រូបគេអាចរស់នៅបានដែរ។

បទចម្រៀងថ្មី១បទដែល ពៅ ពេជ្រ ចាប់ដៃសម្ដែងរួមគ្នាជាមួយ កញ្ជានា សម្រិតសម្រាំងឡើងដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួន ២៨ ឈានចូល ២៩ ឆ្នាំនៅថ្ងៃនេះ។ ពីមុន ពៅ ពេជ្រ គឺជាតារាចម្រៀងប្រុសមួយរូបនៅក្នុងផលិតកម្ម Rock ប៉ុន្តែពេលនេះលោកជាតារាចម្រៀងឯករាជ្យមួយរូប មិនទាន់ចូលជ្រកនៅក្រោមផលិតកម្មណាមួយនៅឡើយទេ៕

ដកស្រង់ពី៖Sabay