Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុខ ​ជំនោរ បោះ​​ទម្លាប់​អាក្រក់២ចោល ​ពេល​មាន​ភរិយា

  • បោះពុម្ព

ទម្លាប់ភ្លេចច្រើន និងគេងទ្រមក់ របស់អ្នកនិពន្ធរូបសង្ហា សុខ ជំនោរ ត្រូវបានលុបបំបាត់ទាំងស្រុងពេលមានឧត្ដមភរិយា។ បន្ទាប់ពីចាប់ដៃគ្នាជាប្ដីប្រពន្ធរយៈពេលជាង២ខែមកនេះ លោក សុខ ជំនោរ បាននិយាថា ភរិយាមិនដែលធ្វើអ្វីឲ្យលោកទាស់ចិត្តសោះឡើយ។

លោកនិយាយទាំងអស់សំណើចថា មានតែលោកទេដែលត្រូវកែទម្លាប់អាក្រក់ខ្លួនសម្របតាមភាពល្អរបស់មនុស្សសំខាន់។ «ចំណុចដែលគាត់ធ្វើឲ្យខឹងអត់សូវមានទេ និយាយទៅខ្ញុំជាមនុស្សទ្រមក់ ហើយគាត់ជាមនុស្សរហ័សរហួន ពេលខ្ញុំឃើញអញ្ចឹង ខ្ញុំគិតថាខ្ញុំមិនត្រូវដំអក់ទៀតទេ»។ ចំពោះការភ្លេចច្រើនពេលនេះ លោក ជំនោរ ក៏កាត់បន្ថយដែរ ព្រោះមានភរិយាចាំក្រើនរម្លឹកជាប់ជានិច្ច។

ស្វាមី ភរិយាថ្មីមួយគូនេះពិតជាមិនខុសពីពាក្យបុរាណខ្មែរដែលលើកឡើងថា «ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា»។ ក្រៅពីកែចំណុចអាក្រក់របស់ខ្លួន លោក សុខ ជំនោរ ក៏គ្រោងនឹងយកបុត្រនៅឆ្នាំក្រោយផងដែរ៕

ដកស្រង់ពី៖Sabay