បណ្តាញសង្គម

ចំពោះ​ការ​ភ្លេច​ច្រើ​ន​ពេល​នេះ​ លោក ជំនោរ ​ក៏​កាត់​បន្ថយ​ដែរ ​ព្រោះ​មាន​ភរិយាចាំ​ក្រើន​រម្លឹក​ជាប់​ជានិច្ច​។ ស្វាមី ​ភរិយា​ថ្មី​មួយ​គូនេះ​ពិត​ជា​មិន​ខុស​ពី​ពាក្យ​បុរាណ​ខ្មែរ​ដែល​លើក​ឡើង​ថា ​«​ខ្លែង​ហើរ​ដ្បិត​ខ្យល់ នាយ​ថ្កើង​ដ្បិត​ពល រក្សា​ឲ្យ​សុខ ទ្រព្យ​គ

ឈានចូលដល់ថ្ងៃទី ២៤ (ម៉ោងនៅប្រទេសកូរ៉េ) Key តារាចម្រៀងប្រចាំក្រុម SHINee បានបង្ហោះវីដេអូ១ និងបងប្អូនរួមក្រុម Jonghyun កាលពីជុំគ្នាធ្វើការក្នុងស្ទូឌីយោ។ ក្នុងវីដេអូនោះ អ្នកទាំង២ កំពុងផ្ដោតការយកចិត្តទុកដាក់លើការធ្វើបទចម្រៀងរបស់ពួកគេកាលពីឆ្នាំមុន។

បទចម្រៀងនោះមានចំណងជើងថា "Don't Sop” ស្ថិតក្នុងអាល់ប៊ុម "1 Of 1” ជាការនិពន្ធផ្ទាល់របស់ Jonghyun, Key និង Minho។ ពេលនោះដែរ ដល់ពេល Key ចាប់ផ្ដើមរ៉េប Jonghyun បានប្រាប់ថា៖ "ចាំរ៉េបបន្តត្រង់នេះទៅ ហើយមើលរកកន្លែងឈប់ផង”។

នេះគ្រាន់ជាផ្នែកតូច១នៃអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ក្រៅពីនេះនៅមានរឿងជាច្រើនទៀតដែលដក់ជាប់ក្នុងចិត្តរបស់អ្នកជុំវិញខ្លួនរបស់ Jonghyun។ ដោយឡែក ថ្មីៗនេះ អាល់ប៊ុមទោលរបស់អតីតសមាជិកក្រុម SHINee ដែលបានចែកឋានទៅនេះ ក៏បានចេញជាផ្លូវការកាលពីម្សិលមិញនេះដែរ៕

ដកស្រង់ពី៖Sabay