បណ្តាញសង្គម

យេយេ ជូន​កា​ដូ​​​ដល់​អ្នក​មាន​គុណ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​ពិសេស

នៅថ្ងៃខួបកំណើតរបស់ខ្លួនអ្នកសិល្បៈភាគច្រើនតែងតែទទួលបានកាដូពីអ្នកមានគុណជារឿងធម្មតាទៅហើយ ដោយឡែកសម្រាប់តារាកំប្លែងភេទទី ៣ យេយេ វិញបែរជាជូនកាដូផ្ទះមួយល្វែងដល់អ្នកមានគុណតម្លៃរាប់ម៉ឺនដុល្លារក្នុងថ្ងៃពិសេស។

ហេតុផលដែល យេយេ ទិញផ្ទះជូនលោកឪពុកតម្លៃ ៥ម៉ឺនដុល្លារក្នុងថ្ងៃខួបកំណើត ដោយសារតែខ្លួនគិតថា អ្នកមានគុណមានវ័យចាស់ជរាទៅហើយ ដូច្នេះនាងចង់ធ្វើរឿងល្អៗដើម្បីតបស្នងសងគុណ ខណៈលោកនៅរស់រានមានជីវិត ព្រោះមិនចង់ឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយដូចអ្នកម្ដាយ ។

ភេទទី៣មាឌយក្សរូបនេះថា៖"ខ្ញុំមានវិប្បដិសារីខ្លាំងណាស់ចំពោះម៉ែខ្ញុំ ព្រោះកាលគាត់នៅរស់ខ្ញុំមិនបានបំពេញក្ដីបំណងគាត់នោះទេ នៅពេលដែលគាត់ទៅបាត់ទើបខ្ញុំមានអ្វីៗ ដែលពុំធ្លាប់មានពីមុនមក សោកស្ដាយខ្លាំងណាស់បង"។ ខួបកំណើតគ្រប់អាយុ ២៥ នេះដែរ យេយេ បានអញ្ជើញមិត្តភ័ក្ដិទាំងក្នុង និងក្រៅសិល្បៈឲ្យចូលរួម ៣០ តុ៕

ដកសា្រង់ពី៖Sabay