Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លាង សុផាឡែន ខ្លាច​សំឡេងខ្លួន​ឯង ដល់​ថ្នាក់​ព្រឺសម្បុរគីង្គក់

  • បោះពុម្ព

តារាចម្រៀង កញ្ញា លាង សុផាឡែន បានលើកឡើងថា នាងមានអារម្មណ៍ខ្លាចសំឡេងខ្លួនឯងដល់ថ្នាក់ព្រឺសម្បុរគីង្គក់ គ្រាដែលនាងច្រៀងមួយបទដើម្បីបញ្ចូលក្នុងរឿង"ធ្មប់"ឲ្យផលិតកម្មមាតុចក្រ កាលពីពេលថ្មីៗនេះ។

សុផាឡែន ថ្លែងឲ្យដឹងបែបនេះគ្រាដែលនាងបានឡើងច្រៀងបទចម្រៀងមួយបទនេះ ក្នុងថ្ងៃសម្ពោធភាពយន្តខាងលើនៅនៅឯរោងភាពយន្ត Major Cineplex by Smart ផ្សារទំនើប AEON ក្រោមវត្តមានសិល្បករសិល្បៈការិនីថ្មីចាស់ជាច្រើននាក់។

នាងថា ពេលដែលនាងចូលក្នុងស្ទូឌីយោថតសំឡេង ហើយគួបផ្សំក្នុងស្ទូឌីយោ មានភាពងងឹត បូកជាមួយភ្លេងលន្លង់លន្លោចស្ងាត់ជ្រងំផងនោះ គឺពិតជាបានធ្វើឲ្យនាងភ័យខ្លាចសំឡេងខ្លួនឯងដល់ថ្នាក់ព្រឺសម្បុរគីង្គក់ពិតមែន។

បទចម្រៀងដែល កញ្ញា លាង សុផាឡែន ច្រៀងនោះ មានចំណងជើងថា "ធ្មប់" ដូចនឹងចំណងជើងរឿងតែម្ដង ដោយបទចម្រៀងនោះ និយាយពីការខឹងសម្បារបស់មនុស្សម្នាក់ទៅលើធ្មប់ដែលបានព្យាបាទសម្លាប់ក្រុមគ្រួសារខ្លួន ដោយទាមទាឲ្យធ្មប់នោះសងជីវិតក្រុមគ្រួសារខ្លួនមកវិញ។

តាមការឲ្យដឹងបទចម្រៀង១បទនេះ ក្រុមការងារផលិតកម្មមាតុចក្រ របស់លោក ហ៊ុយ យ៉ាឡេង បានសរសេរឡើង ហើយបានពឹង សុផាឡែន ជួយច្រៀងឲ្យ ដើម្បីមកបញ្ចូលក្នុងខ្សែភាពយន្តមួយនេះ ក្នុងនាមជាអ្នករាប់អានគ្នា។

សុផាឡែន ថ្លែងថា កន្លងមកនាងមិនធ្លាប់ច្រៀងដល់ថ្នាក់ខ្លាចសំឡេងខ្លួនឯងបែបនេះឡើយ ហើយនាងសង្ឃឹមថា បទចម្រៀងមួយបទនេះនឹងទទួលការគាំទ្រពីទស្សនិកជនជាក់ជាមិនខាន ស្របពេលដែលភាពយន្តមួយនេះគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី២៥ មករានេះផងនោះ ៕

ដកស្រង់ពី៖Sabay