Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ញៀន​នឹង​កែសម្ផស្ស បង្ហាញ​កំណាត់​ឆ្អឹង​ជំនីរ​ដែល​កាត់​ចោល​តាម​ទូរទស្សន៍

  • បោះពុម្ព

តារាកម្មវិធីទូរទស្សន៍ Human Ken Doll បានធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើល ដោយសារយកកំណាត់ឆ្អឹងជំនីរដែលលោកបានវះកាត់ចោលដាក់ក្នុងក្រឡមួយមកបង្ហាញក្នុងកម្មវិធីទូរទស្សន៍។ តារាដែលចូលចិត្តការវះកាត់រូបនេះ បានទៅជួបលោកវេជ្ជបណ្ឌិត Michael K Obeng ក្នុងទីក្រុង Beverly Hills ដើម្បីកាត់ឆ្អឹងជំនីរលោកចំនួន ៤កង់ចោល។

អំឡុងពេលមានវត្តមានក្នុងកម្មវិធីទូរទស្សន៍ ITV កាលពីថ្ងៃទី២៣ កន្លងទៅនេះ លោកបានបញ្ជាក់ថា តាមពិតលោកចង់កាត់ឆ្អឹងជំនីរ ៦កង់ចោល ប៉ុន្តែគ្មានគ្រូពេទ្យណាអាចធ្វើបាន។ តារាដែលឥឡូវមានទំហំចង្កេះត្រឹម តែ១៩..៦០ សង់ទីម៉ែត្រនេះ បាននិយាយថា៖ "ខ្ញុំបានទៅជួបគ្រូពេទ្យ៣នាក់ផ្សេងគ្នា។

២នាក់នៅអឺរ៉ុប និងម្នាក់ទៀតនៅក្នុងសហរដ្ឋអាមេរិក។ ពួកគេនិយាយថាខ្ញុំអាចវះកាត់ចោលបានតែ៤កង់ទេ។ ដូច្នេះហើយខ្ញុំបានជ្រើសរើសគ្រូពេទ្យដ៏ល្អបំផុតសម្រាប់ធ្វើវា។ ខ្ញុំពិតជាសប្បាយចិត្តណាស់"។ ខណៈ Human Ken Doll កំពុងជជែកលេងជាមួយពិធីករ Holly Willoughby និងPhillip Schofield ឆ្អឹងជំនីររបស់តារាទូរទស្សន៍រូបនេះគឺស្ថិតនៅក្នុងក្រឡខាងក្រោយពួកគេ។

ចំពោះមូលហេតុដែលលោកបានសម្រេចចិត្តកាត់ឆ្អឹងជំនីរចោលនេះ លោកបានពន្យល់ប្រាប់ថាដោយសារតែលោកចង់ស្លៀកសម្លៀកបំពាក់មើលទៅមានភាពស្រស់ស្អាតជាងមុន៕

ដកស្រង់ពី៖Sabay