បណ្តាញសង្គម

គង់ វង្សយ៉ាទី ចែក​​អំណោយ​​ទាំង​​ថ្ងៃត្រង់​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក

វេលាថ្ងៃត្រង់នេះ ពិធីការិនីសាច់សខ្ចី គង់ វង្សយ៉ាទី បានចែកអំណោយដល់លោកតា លោកអ៊ំ ពូ ដែលជាអ្នកធាក់ស៊ីក្លូ ចំនួន៤០នាក់ នៅមុខវត្តឧណ្ណាឡោម ទាំងអារម្មណ៍រំភើបសឹងស្រក់ទឹកភ្នែក។ ពិធិការិនីថ្ពាល់ខួចរូបនេះឲ្យដឹងថា កម្មវិធីចែកអំណោយតិចតួចនេះមិនបានព្រាងទុកអ្វីច្រើនឡើយ គ្រាន់តែនាងទំនេរពីការងារសិល្បៈ១ថ្ងៃពីរក៏ដើរទិញសម្ភារៈ និងគ្រឿងឧបភោគបរិភោគ មកវេចខ្ចប់តែម្តង។

ចំពោះគោលបំណងនៃការធ្វើទាននេះ យ៉ាទី បញ្ជាក់ថា ក្នុងនាមជាតារានាងត្រូវតែផ្តល់គំរូល្អដល់អ្នកដទៃ ម្យ៉ាងទៀត ការធ្វើបុណ្យឲ្យបានច្រើន ជួយមនុស្សកាន់តែច្រើន និងជួបមនុស្សល្អកាន់តែច្រើន។ អំណោយដែលជាទឹកចិត្តស្មោះសរបស់ កញ្ញា គង់ វង្សយ៉ាទី និងក្រុមគ្រួសារ ផ្តល់ជូនអ្នកធ្លាក់ស៊ីក្លូរួមមាន ក្រមា មី ប្រេងកូឡា ត្រីខ ទឹកគោជល់ និងទឹកប្រាក់ម្នាក់១ម៉ឺនរៀល។

ដកស្រង់ពី៖Sabay