Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាចមិនដឹង! តារា​ល្បី​៦រូប​នេះ​ចេះ​របាំ​បុរាណ​​ព្រះ​រាជ​ទ្រព្យ​ស្ទាត់ជំនាញ

  • បោះពុម្ព

មានសម្រស់ស្រស់ស្អាត និងកេរ្តិ៍ឈ្មោះល្បីល្បាញ តារាចម្រៀង សម្ដែង និងពិធីការិនី ទាំង៦នាក់នេះ មិនត្រឹមតែអាចរក្សាជំហរលើវិថីសិល្បៈបានយ៉ាងល្អទេ តែក៏មានសមត្ថភាពលើទម្រង់សិល្បៈទាំងបុរាណ និងសម័យយ៉ាងឆ្នើមទៀតផង។

ស្រីស្រស់ទាំងនោះរួមមាន៖ ១.ឱក សុគន្ធកញ្ញា៖ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានឆាបចិត្តអ្នកគាំទ្រតាមរយៈសំឡេងដ៏មានទឹកដម រូបសម្រស់ដ៏ស្រស់សោភា និងសមត្ថភាពច្រៀងរបស់នាង។ ជាកូនស្រីក្នុងគ្រួសារសិល្បៈ កញ្ញាត្រូវបានក្រុមគ្រួសារបណ្ដុះនាងឲ្យស្រលាញ់សិល្បៈបុរាណតាំងពីកុមារភាព។

ជាពិសេសនាងក៏ចេះរាំរបាំបុរាណយ៉ាងជំនាញដែលគ្រងតំណែងជាតួនាយរោង(តួប្រុស)។ ២.នី មុន្នីនាថ៖ តារាទឹកភ្នែក នី មុន្នីនាថ មិនត្រឹមតែមានសមត្ថភាពសម្ដែងមិនធម្មតាទេ តែស្រីស្រស់សម្បូរស្នេហ៍រូបនេះក៏ជានាដការីដែលសិក្សាផ្នែកសិល្បៈបុរាណក្នុងសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈផងដែរ។

កូនស្រីច្បងមាននិស្ស័យសិល្បៈដូចឪពុក គឺ លោក អេ សុខវន្នី ជាអ្នកចម្រៀងបុរាណកាលពីទសវត្សរ៍ទី៨០។ ៣.សួស វីហ្សា៖ តារាចម្រៀងសាច់សខ្ចី សួស រីហ្សា ក៏ជានាដការីដ៏ឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រ សិល្បៈ ។

អ្នកចម្រៀងស្រីផលិតកម្មរស្មីហង្សមាសរូបនេះមានបងប្អូន៣នាក់ ក្នុងនោះប្រុសម្នាក់ ចំណែករូបនាងជាកូនទី២។ កញ្ញា សួស រីហ្សា ក៏ធ្លាប់ចេញទៅសម្តែងរបាំនៅក្រៅស្រុកជាច្រើនប្រទេស។ ៤.ចម្រើន សុភា៖ នារីសម្បុរស្រអែម ចម្រើនសុភា អាចនិយាយបានថាជាតារាពហុជំនាញ ព្រោះនាងមានសមត្ថភាពសម្ដែងបានសិល្បៈបុរាណសម័យច្រើនទម្រង់ ទាំងសម្ដែង និងច្រៀង។

បងស្រីតារាចម្រៀងចម្រើនសុភ័ក្រ បានបញ្ចប់បរិញ្ញាបត្រជំនាញរបាំបុរាណ នៅមហាវិទ្យាល័យនាដសាស្រ្ដ នៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១៣។ ៥.ចម្រើន សុភ័ក្រ៖ ប្អូនស្រីតារាចម្រៀង ចម្រើន សុភា ក៏មានសមត្ថភាពមិនធម្មតាក្នុងទម្រង់សិល្បៈរបាំបុរាណខ្មែរដែរ។

តារាចម្រៀងតូចច្រឡឹងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះក៏ធ្លាប់ហ្វឹកហាត់ និងសម្ដែងរបាំបុរាណ ក្នុងក្រុមកុមារបាសាក់មុនក្លាយជាតារាចម្រៀងតាមរយៈការប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១។ ៦.ពុំ ធារ៉ាចិន្តា៖ តារាសម្ដែង និងពិធីការិនីរូបនេះកំពុងទទួលបានការគាំទ្រខ្លាំង តាមរយៈការសម្ដែងក្នុងកម្មវិធី «សំណើចគ្រួសារខ្ញុំ»។

តួមីង ណាគ្រីរូបនេះ គឺជានាដការីដែលកំពុងបម្រើការងារនៅក្នុងនាយកដ្ឋានទស្សនីយភាព របស់ក្រសួងវប្បធម៌ ជាញឹកញាប់នាងតែតែងបង្ហាញសមត្ថភាពក្នុងការសម្ដែងរបាំបុរាណនៅក្នុងកម្មវិធីធំរបស់ជាតិ៕

ដកស្រង់ពី៖Sabay