Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ស្គាល់​អ្នក​នៅ​ពី​ក្រោយ​ម៉ូដ​សក់​ប្លែកៗ និង​សម្រស់​ដ៏​សែន​ស្អាត របស់ សុគន្ធ និសា

  • បោះពុម្ព

តាកាដា គឺជាឈ្មោះរបស់អ្នកផាត់មុខ និងធ្វើសក់វ័យក្មេងម្នាក់ដែលសំងំតុបតែងសម្រាប់តែកំពូលតារាចម្រៀង សុគន្ធ និសា ប៉ុណ្ណោះ។ ម៉ូដសក់ថ្មីៗ មុខដ៏ស្រស់ផូរផង់ និងស្ទីលស្លៀកពាក់ប្លែកៗរបស់តារាស្រីខាងលើ ភាគច្រើនសុទ្ធតែជាស្នាដៃរៀបចំដោយយុវជនរូបនេះ។

តាកាដា មានឈ្មោះពិតថា ផេង ពន្លឺ ជាកូនអ្នកភ្នំពេញ។ ដោយជីវភាពមិនសូវធូរធារ កូនច្បងក្នុងគ្រួសារដែលមានប្អូនប្រុស៣ ស្រី១ និងម្ដាយជាអាជីវករ តាកាដា បានសម្រេចចិត្តផ្អាកការសិក្សានៅអំឡុងឆ្នាំ២០១៣ ពោលគឺនៅថ្នាក់ទី១១ ហើយចាប់អាជីពរាំ ដើម្បីស្វែងរកចំណូលខ្លះផ្គត់ផ្គង់គ្រួសារ។

យុវជនវ័យ២៣ឆ្នាំរូបនេះ រៀបរាប់ពីដើមទងដែលធ្វើឲ្យខ្លួនក្លាយជាអ្នកផាត់មុខឲ្យ និសា ថា៖ "ខ្ញុំស្គាល់តាមគ្នាដែរហ្នឹងបង! កាលនោះដោយសារគាត់(និសា) ចង់បានក្រុមរាំ អីចឹងទៅគាត់ពឹងតារាចម្រៀងម្នាក់ជួយរកក្រុមរាំឲ្យគាត់ ហើយក្រុមរាំនោះគេស្គាល់ថាខ្ញុំចេះធ្វើសក់ ក៏ហៅទៅធ្វើឲ្យគាត់ តែដោយសារខ្ញុំចេះរាំដែរ ខ្ញុំសុំគាត់រាំផង ធ្វើសក់ផងគាត់ក៏ព្រមទទួល"។

តាកាដា បន្តថាក្រៅពីផាត់មុខ និងធ្វើសក់ប្លែកៗលោកក៏មានតួនាទីច្នៃខោអាវ១ចំនួនដែរសម្រាប់ក្រុមរាំ បើគិតមកដល់ពេលនេះ គឺជិត៥ឆ្នាំហើយ។ លោករម្លឹកថា ចំណេះផ្នែកលេងគ្រឿងសម្អាងនេះ ខ្លួនទើបតែចេះមុនធ្វើការជាមួយ និសា បន្តិចប៉ុណ្ណោះ ហើយមិនបានរៀនពីគ្រូណាជាក់លាក់ទេ។ លោករៀនចេះដោយសារមើលអ្នកជិតខាងជាជាងធ្វើសក់ និងមើលតិចនិកពី YouTube។

"នៅជិតផ្ទះគេបើកកន្លែងធ្វើសក់ផាត់មុខអីហ្នឹង ខ្ញុំចេះតែទៅមើលគេ យូរៗទៅក៏ចេះខ្លះ ហើយជាងគេឃើញយើងចូលចិត្តក៏បង្ហាត់បង្ហាញខ្លះៗ ហើយខ្ញុំខំមើលវីដេអូគេតាម YouTube ផង។ រហូតដល់ពេលនេះខ្ញុំអនុវត្តធ្វើការនៅសម្អាងការផង និង ផាត់ឲ្យបង និសា បងទើបចេះស្ទាត់បែបនេះ"។ យុវជនថ្លែង។

អ្នករាំអាជីពរូបនេះបញ្ជាក់ថា ការតុបសម្រាប់កំពូលតារាស្រីនេះ គឺធ្វើឡើងសម្រាប់តែខនសឺត MV និងកម្មវិធី១ចំនួនប៉ុណ្ណោះ តួយ៉ាងកម្មវិធី The Voice Kids ដែលកន្លងផុតទៅថ្មីៗនេះក៏សុទ្ធជាស្នាដៃលោកដែរ តែសម្រាប់ថតសម្អាងការ ភាពយន្តនិង MV ផ្សេងទៀត និសា មិនតម្រូវឲ្យផាត់មុខជាមួយលោកឡើយ។

សម្រាប់ថ្ងៃអនាគត អ្នកផាត់មុខផ្ទាល់ខ្លួនរបស់តារាល្បីខាងលើ រៀបរាប់ថាលោកមានបំណងចង់បើកហាងផាត់មុខធ្វើសក់ផ្ទាល់ខ្លួន១ តែនៅពេលលោករវល់ការងារតាមខេត្តច្រើនជាមួយ សុគន្ធ និសា ទើបធ្វើឲ្យពិបាកលៃលកពេលវេលា៕

ដកស្រង់ពី៖Sabay