Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បោះបង់ការងារប្រាក់ខែ ១ពាន់ដុល្លារ មកស្រវាការងារសម្អាតអណ្ដើត ទទួលប្រាក់ខែកប់ក្ដោង

  • បោះពុម្ព

បុរសជនជាតិតៃវ៉ាន់ម្នាក់ ឈ្មោះ Lee បានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងអ៊ីនធឺណិតជាច្រើន បន្ទាប់ពីព័ត៌មានទាក់ទងនឹងការងាររបស់លោក ត្រូវបានចែករំលែកជាសាធារណៈ។ លោក Lee ធ្លាប់ធ្វើការនៅភោជនីយដ្ឋានមួយកន្លែង ដោយទទួលប្រាក់ខែ ១ ០៣២ ដុល្លារ។

ជាហេតុ ធ្វើឲ្យលោកបោះបង់ការងារនោះចោល ហើយស្រវាការងារថ្មី ដែលទទួលប្រាក់ខែយ៉ាងច្រើន សម្រាប់ភារកិច្ចដ៏សាមញ្ញមួយ គឺដុស និងសំអាតសត្វអណ្ដើករបស់ប្តីប្រពន្ធមួយគូ។ ក្រៅពីនេះ លោកក៏ត្រូវធ្វើការងារផ្ទះផ្សេងទៀត រួមមាន សម្អាតផ្ទះ, កម្ចាត់សត្វល្អិត និងបើកហាងទំនិញ។ ទោះជាយ៉ាងណាក៏ដោយ លោកធ្វើការតែ ១០ ម៉ោងក្នុងមួយថ្ងៃ ហើយ ២ ដងប៉ុណ្ណោះក្នុងមួយខែ។

សម្រាប់ការងារទាំងអស់នេះ លោកទទួលបានប្រាក់ រហូតដល់ទៅ ២ ៧៥៤ ដុល្លារឯណោះក្នុងមួយខែ។ “គ្រួសារភាគច្រើននៅតៃវ៉ាន់ មានប្រាក់ចំណូលច្រើន។ ចាប់តាំងពីប្ដីប្រពន្ធនេះ ត្រូវទៅធ្វើការនៅខាងក្រៅ ពួកគេមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារផ្ទះនោះទេ។ ហេតុនេះហើយ បានជាអ្នកមើលថែផ្ទះដូចខ្ញុំ មកធ្វើការឲ្យពួកគេ" លោក Lee និយាយយ៉ាងដូច្នេះ៕

ដកស្រង់ពី៖Sabay