បណ្តាញសង្គម

ដោយសារ​ហេតុផលនេះ​ទេតើ បានម៉ារីម៉ា និង​ប្ដី​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា

រឿងភាគទូរទស្សន៍ថ្មីរបស់ តារាស្រីសើចស្រស់ Marian Rivera មានចំណងជើងថា "Super Ma'am” បានបញ្ចាំងចប់ជាស្ថាពរកាលពីថ្ងៃទី ២៦ ខែមករា ដោយមានការគាំទ្រជាខ្លាំងពីអ្នកតាមដាន។

ក្រោយចប់រឿង “Super Ma'am” ម៉ារីម៉ា ក៏មានការងារជាបន្តបន្ទាប់ទៀតដែរ សម្រាប់ឆ្នាំ ២០១៨នេះ ប៉ុន្តែនាងក៏មានគម្រោងផ្អាករយៈពេល ៦ខែសិន ដើម្បីទុកពេលសម្រាក ជាពិសេសអាចនៅមើលថៃកូនស្រីបណ្ដូលចិត្តរបស់ខ្លួន។

ណាមួយស្វាមីរបស់នាង តារាសម្ដែង Dingdong Dantes ក៏មមាញឹកមិនចាញ់ប្រពន្ធប៉ុន្មានដែរ។ ដោយសារឃើញការងារចេះតែតម្រង់ជួរមករកនាងបែបនេះ ទើបស្វាមីនាងក្រើនរម្លឹក កុំឲ្យប្រឹងជ្រុល ព្រោះតែដឹងចរិតម៉ារីម៉ា គឺជាមនុស្សសកម្មការងារ តែងលះបង់កម្លាំងកាយចិត្តស្ទើរ ១០០ភាគរយ ដើម្បីបានលទ្ធផលល្អ។ Marian ក៏បានបញ្ចាក់ទៀតថា ចាប់ពីពេលដែលមានកូនមក នាង និងស្វាមីមិនអាចធ្វើការជាមួយគ្នាបានទៀតទេ ព្រោះមិនមានអ្នកនៅមើលកូននៅផ្ទះ។

ដូចនេះក្នុងចំណោមអ្នកទាំង ២ ត្រូវឆ្លាស់គ្នានៅផ្ទះ។ យ៉ាងណាមិញ បើទោះជារវល់ជាប់ដៃរៀងខ្លួនក៏ដោយ ប៉ុន្តែអ្នកទាំង ២តែងផ្ដល់ក្ដីស្រឡាញ់ និងជួយគ្នាជានិច្ច មិនថាមានរឿងអ្វីឡើយ ហើយពួកគេស័ក្ដិសមជាគូស្នេហ៍គំរូក្នុងចង្កោមសិល្បៈ៕

ដកស្រង់ពី៖Sabay