បណ្តាញសង្គម

Yonghwa ស្រែក​យំ​ដូច​ក្មេង​លែង​ខ្មាស់​អ្នក​គាំទ្រ​ ខណៈ​ខ្លួន​ជិត​លា​ទៅ​ឆ្ងាយ

រយៈពេលចុងក្រោយនេះ Yonghwa តារាចម្រៀងរបស់ក្រុម CNBLUE ហាក់ជួបប្រទះនូវរឿងរ៉ាវជាច្រើន ទាក់ទងនឹងជីវិតឯកជន ឧទាហរណ៍ដូចជាបញ្ហាចូលរៀនជាដើម។ ដោយឡែកថ្មីៗនេះ ក៏មានព័ត៌មានផ្ទុះឡើងដែរថា តារាប្រុសរូបនេះនឹងត្រូវចូលបម្រើក្នុងជួរទាហាន ដែលជាកាតព្វកិច្ចសំខាន់បំផុតសម្រាប់ប្រទេស។

មុនលាគ្រប់គ្នាទៅ បំពេញការងារនេះ Yonghwa ក៏មានការប្រគំតន្ត្រីមួយចុងក្រោយសម្រាប់អ្នកគាំទ្រខ្លួន។ កាលពីថ្ងៃទី ២៧ ខែមករា ការប្រគំតន្ត្រី "2018 Jung Yonghwa Live Room 622 in Hong Kong” បានប្រារព្ធឡើងក្នុងទីក្រុងហុងកុង ហើយអំឡុងពេលសម្ដែង តារាប្រុសរូបនេះស្រាប់តែខ្សឹកខ្សួលយំភ្លាមមួយរំពេច។

ពេលឃើញបែបនេះ អ្នកគាំទ្រក៏បានស្រែកលើកទឹកចិត្តថា "កុំយំ! កុំយំ!”។ តាមរយៈអារម្មណ៍ដែលបង្ហាញមកនេះ ពិតជាអាចបញ្ជាក់បានច្បាស់ថា Yonghwa ពិបាកធ្វើចិត្ត និងគ្រប់គ្រងអារម្មណ៍នៅពេលនោះណាស់ ខណៈខ្លួនជិតលាឆ្ងាយពីមនុស្សជាទីស្រឡាញ់ឆាប់ៗ។

ដកស្រង់ពី៖Sabay