Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២​ខែ​មុន​ជា​កម្មករ​ចិញ្ចឹម​បង្កង ឥឡូវ​ជា​តារា​ចម្រៀង ឡើង​ឆាក​ជាមួយ​តារា​សុទ្ធ​លំដាប់​ប្រទេស

  • បោះពុម្ព

វាសនាមនុស្សពិតជាមើលមិនឃើញ ដូចករណីលោក ខេង គុយលី ដែលកាលពី២ខែមុន គឺជាកម្មករចិញ្ចឹមបង្កងនៅស្រុកថៃ តែឥឡូវនេះបានក្លាយជាតារាចម្រៀង ថែមទាំងត្រៀមឡើងឆាកជាមួយតារាចម្រៀងល្បីៗ ខេមរៈ សិរីមន្ត ខេម និងមាស សុខសោភា ជាដើម។

ស្ថានភាពជីវិតប្រែប្រួល១៨០ដឺក្រេ ត្រឹមរយៈពេល២ខែនេះ សាមីខ្លួនបានប្រាប់ថា សូម្បីតែយល់សប្តិ ក៏នឹកមិនដល់ដែរ។ "អារម្មណ៍ខ្ញុំពេលនេះ មិនដឹងយកអីមកនិយាយឲ្យត្រូវទេបង ធ្លាប់តែធ្វើជាអ្នកឲ្យចំណីបង្កងនៅស្រុកថៃ ខ្ញុំមិនដែលគិតទេថា ថ្ងៃណាមួយនឹងបានទៅប្រទេសកូរ៉េ ហើយក៏រឹតតែមិនដែលស្រមៃថា បានឡើងឆាកច្រៀងជាមួយតារាល្បីៗដូចជាបង ខេមរៈ សិរីមន្ត ខេម និង មាស សុខសោភាទេ ដល់ឥឡូវក្លាយជាការពិត...និយាយទៅ ខ្ញុំដូចយល់សប្តិអីចឹងបង!”។

ស្ថានភាពជីវិតប្រែប្រួលរបស់លោក គឺដោយសារបានយឹតយោងរបស់ឧកញ៉ាម្នាក់ គឺឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានអតីតភាពជាពលករដូចលោកដែរ។ វិលទៅដំណើរដើមចមនៃការប្រែប្រួលជីវិតស្ទើរមិនគួរឲ្យជឿនេះ អ្នកស្រុកពោធិសាត់ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ ដោយសារនិស្ស័យចូលចិត្តសិល្បៈ លោកតែងតែច្រៀង Cover បទរបស់តារាចម្រៀងផ្សេងៗ និងនិពន្ធថ្មីខ្លួនឯងខ្លះ បង្ហោះលើហ្វេសប៊ុក និងយូធូប។

២ឆ្នាំ ជាមួយសកម្មភាពសិល្បៈលើបណ្ដាញទំនើប បាននាំឲ្យលោក ទទួលបានការចាប់អារម្មណ៍ជាច្រើនពីមិត្តភ័ក្ដិលើបណ្ដាញសង្គម ដែលលោកបានប្រើឈ្មោះថា "គុយលី ចម្រៀងពលករ"។ បទដែលធ្វើឲ្យមានគេស្គាល់លោកច្រើន មានបទ "បងក្រទើបគេទៅចោល" និងបទ "គេចូលស្ដី ស្រីការចុះ" ជាដើម។ ប៉ុន្តែភាពពេញនិយមគ្រានោះ មិនទាន់ដឹងដល់ឧកញ៉ា ឡេង ណាវ៉ាត្រា ទេ គឺទើបតែវេលាមុនបុណ្យភ្ជុំបិណ្ឌឆ្នាំមុននេះប៉ុណ្ណោះ ហើយរហូតដល់២ខែចុងក្រោយ ទើបអ្វីៗចាប់ផ្ដើមប្រែប្រួល។

"កាលហ្នុង បង ណាវ៉ាត្រា បានទាក់ទងទៅខ្ញុំហើយសួរខ្ញុំថា ស្គាល់គាត់អត់ ខ្ញុំថា អត់ស្គាល់ទេ។ គាត់ហៅឲ្យមកធ្វើការក្នុងផលិតកម្មគាត់ តែពេលនោះ ខ្ញុំមិនទាន់ឆ្លើយថាម៉េចទេ ព្រោះថាអារម្មណ៍មួយ...បងដឹងហើយ សង្គមយើងមានអ្នកបោកអីចឹងណាបង ខ្ញុំចេះតែគិតថា បោកហើយៗ...។

តែចៃដន្យខ្ញុំមានមិត្តភ័ក្ដិធ្វើការនៅកូរ៉េម្នាក់ សួរគេទៅ គេថា បើបានបង ណាវ៉ាត្រា យកមកនៅជាមួយ គុយលី ឯងសំណាងហើយ ព្រោះគាត់មិនងាយយកអ្នកណាមកនៅជាមួយទេ!”។ ក្រោយពីប្រាកដក្នុងចិត្តចំពោះការផ្ដល់របស់ឧកញ៉ាវ័យក្មេងខាងលើ គុយលី ប្រាប់ថា លោកសម្រេចថា នឹងចុះមកកម្ពុជា។ ប៉ុន្តែភ្លាមៗ ដោយសារថៅកែចិញ្ចឹមបង្កងរបស់លោក មិនទាន់អាចរកកម្មករថ្មីជំនួសបាន លោកមិនបានមកទេ គឺចាំរហូតដល់២ចុងក្រោយនេះ ទើបលោកអាចដកខ្លួនមកបាន។

បច្ចុប្បន្ន ខេង គុយលី បានស្នាក់នៅផ្ទះជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា តែម្ដង ដោយជួយធ្វើការងារផ្ទះខ្លះ និងការងារខ្លះទៀតលើទំព័រហ្វេសប៊ុកផ្ទាល់របស់ឧកញ៉ា។ “ខ្ញុំចង់និយាយថា អរគុណបងណាវ៉ាត្រា ខ្លាំងណាស់ អ្វីៗដែលបានកើតឡើង គឺខ្ញុំដូចទើបភ្ញាក់ពីដេកអីចឹង របស់ដែលធ្លាប់តែនៅភក់ជ្រាំ ត្រូវគាត់រើសយកមកលាងទឹក ហើយតម្កល់ជារបស់សំខាន់ ខ្ញុំ ពិតជាមិនដែលស្រមៃទេ ហើយក៏រឹតមិនដែលគិតទៀតថា បានទៅប្រទេសកូរ៉េថែមទៀត។"

គុយលី ថ្លែង។ វិលមកលោក ឡេង ណាវ៉ាត្រា ដែលទើបឡើងឧកញ៉ាថ្មីៗ ប្រាប់ជុំវិញរឿងរ៉ាវកើតឡើងលើ ខេង គុយលី ថា ក្រោយពីបានឃើញទេពកោសល្យ និងស្ថានភាពរបស់បុរសវ័យ ២៦ឆ្នាំរូបនេះ ខណៈលោកធ្លាប់ជាពលករដែរនោះ ធ្វើឲ្យលោកមានចិត្តអាណិត ស្រឡាញ់។

ដូច្នេះហើយ លោកក៏កើតគំនិតចង់ជួយ ទើបសម្រេចហៅគេឲ្យមកនៅជាមួយតែម្ដង។ “រាល់ថ្ងៃ គាត់នៅផ្ទះជាមួយខ្ញុំតែម្ដង...ហើយខ្ញុំមើលឃើញថា គាត់មានអត្តចរិត ឫកពាល្អ ទើបប្រគល់ការងារឲ្យធ្វើមួយចំនួន ក្នុងនោះមិនអោយធ្វើអីច្រើនទេ គឺគ្រាន់តែកាន់ Page របស់ខ្ញុំ និងការងារតិចតួចខ្លះទៀតក្នុងផលិតកម្ម"។

ក្រោមការផ្ចុងផ្ដើមពីឧកញ៉ាចិត្តបុណ្យ គុយលី ដែលមាននិស្ស័យសិល្បៈ តែងនិពន្ធ និងច្រៀង គុយលី ស្រាប់ ត្រូវបានឧកញ៉ាដាក់បញ្ចូលទៅក្នុងកម្មវិធីតន្ត្រីធំមួយនៅប្រទេសកូរ៉េខាងត្បូងពាក់កណ្ដាលខែក្រោយ ជាមួយតារាចម្រៀងល្បីៗរបស់កម្ពុជាច្រើន ហើយនោះ ជាបទពិសោធន៍ឡើងឆាកតន្ត្រីដំបូងបំផុតក្នុងជីវិតរបស់លោក។

អ្នកខេត្តពោធិសាត់ ឲ្យដឹងថា លោកនៅមានការបារម្ភខ្លះដែរពីព្រឹត្តិការណ៍នោះ ប៉ុន្តែលោកតាំងចិត្តថា នឹងធ្វើឲ្យបាន។ វិលមក ម្ចាស់សំណង់លំនៅដ្ឋាន ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការខាងលើវិញ លើកឡើងថា លោកមានជំនឿចិត្តថា ខេង គុយលី នឹងអាចធ្វើបានដូចគ្នា៕

ដកស្រង់ពី៖Sabay