Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ លើភ្នំឧត្តុង្គ

  • បោះពុម្ព

 (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា ពិធីបុណ្យមាឃបូជានៅឆ្នាំ បាននិងកំពុងប្រារព្ធធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា។

បើតាមអ្នកនាំពាក្យក្រសួងធម្មការ ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង គឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៍ធំ៣យ៉ាងគឺ៖

១៖ ដើម្បីប្រារព្ធនូវការធ្វើចតុរង្គ សន្និបាតប្រកបដោយអង្គបួន

២៖ ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ សម្តែងឱវាទបាតិមោក្ខ

៣៖ ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ ដាក់អាយុសង្ខារនៅថ្ងៃអាទិត្យ ខែមាឃ ឆ្នាំរោង។

សូមជម្រាបថា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។

បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃ។

ដកស្រង់ពី៖ Fresh News