Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពស់​មិន​ដល់​១​ម៉ែត្រ តែ​ចិត្ត​ធំ​​​ទម្លុះ​រនាំង​ឧបសគ្គ​ ក្លាយ​ជា​ម៉ូដែល​ល្បី​ឈ្មោះ

  • បោះពុម្ព

Dru Presta ជាម៉ូដែលវ័យ២១ឆ្នាំដែលបានផ្លាស់ប្ដូរចក្ខុវិស័យនៃឧស្សាហកម្ម Fashion។ ក្មេងស្រីដែលកើតមកជាមួយភាពក្រិសក្រិន និងមានកម្ពស់ប្រមាណ១ម៉ែត្រនេះ មិនបានបណ្ដែតបណ្ដោយឲ្យធម្មជាតិបញ្ឈប់ក្ដីសុបិននាងឡើយ ហើយថែមទាំងក្លាយជានារីម្នាក់ដែលបានបំផុសគំនិតសុទិដ្ឋិនិយមដល់មនុស្សជាច្រើនលើពិភពលោកទៀត។

ចាប់តាំងពីវ័យកុមារមក Dru ត្រូវបានគេដៀលត្មះ ព្រោះតែលក្ខខណ្ឌសម្រស់របស់នាង។ ជាមនុស្សតឿតែម្នាក់គត់គ្រួសារមកពីក្រុង Reno រដ្ឋ Nevada គ្មាននរណាអាចយល់ឡើយថាជីវិតរបស់នាងប្រទះ ឬប្រឈមនឹងបញ្ហាអ្វីខ្លះ។

យ៉ាងនេះក្ដី ពាក្យពេចន៍គ្រោតគ្រាតដែលនឹងទទួលរងកន្លងមក មិនអាចបង្អាក់ដំណើរ Dru បានឡើយ ផ្ទុយទៅវិញវារឹតតែធ្វើឲ្យនាងកាន់តែរឹងមាំថែមទៀត។ Dru Presta បានសម្រេចប្ដូរទៅលំនៅទៅក្រុង LA ហើយចាប់យកអាជីពជាម៉ូដែលដើម្បីកាត់ផ្ដាច់ព្រំដែននៃចក្ខុវិស័យរបស់ឧស្សាហកម្មបង្ហាញម៉ូដ ដែលជាការងារសម្រាប់មនុស្សខ្ពស់ៗ។

ជាមួយការជម្នះនេះដែរ នាងបញ្ជាក់ថាវាក៏ត្រូវបានឡើងដើម្បីលើកទឹកចិត្តដល់មនុស្សដទៃទៀតដែលមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនាងឲ្យដើរតាមបេះដូងរបស់ខ្លួនឯង។ នាងនិយាយថា៖ “ខ្ញុំចង់ឲ្យមនុស្សរាល់គ្នា ក្នុងពិភពបង្ហាញម៉ូដទទួលស្គាល់។ ហើយចង់មនុស្សរាល់គ្នាដឹងថា អ្នកណាៗក៏បង្ហាញខ្លួននៅលើវេទិកាតារាម៉ូដែលបានដែរ មិនថាគេរមៀល ជិះរទេះរុញនោះទេ ឬកាន់ឈើច្រត់នោះទេ"៕

 

ដកស្រង់ពី៖Sabay