បណ្តាញសង្គម

អីយ៉ាស! កំលោះ​សង្ហា Nike នឹងប៉ះ​អ្នក​មេម៉ាយ​ក្ដៅស្រួយ Pinky ក្នុង​រឿង​ថ្មី​

ក្រោយមានរឿងបែកបាក់ជាមួយស្វាមីមក តារាសម្ដែង Pinky Savika បានវិលចូលពិភពសិល្បៈពេញទំហឹងវិញ ព្រមទាំងកាន់តែមមាញឹកឆ្ងាយជាងមុនទៀតផង។ ដំណឹងល្អសម្រាប់អ្នកដែលតែងគាំទ្រស្នាដៃសម្ដែងរបស់អ្នកមេម៉ាយរូបនេះ បានផ្ទុះឡើងជាថ្មីហើយ នោះគឺស្រីស្អាតសាច់ចាំរូបនេះ នឹងចាប់ដៃគ្នាសម្ដែងជាមួយតារាសម្ដែង Nike Nitidon ក្នុងខ្សែភាពយន្តភាគ "Nang Marn”។

រឿងភាគមួយនេះ ជាការផលិតរបស់ទូរទស្សន៍ GMM 25 ហើយក៏ជារឿងដំបូងបង្អស់សម្រាប់តួប្រុសស្រីទាំង ២ គឺ Pinky និង Nike ដែលមានឱកាសបានសម្ដែងជាមួយគ្នា។ ក្រោយទទួលបានព័ត៌មាននេះ មហាជនពិតជាមានអារម្មណ៍រំភើបគ្រប់គ្នា ព្រោះនឹងឃើញទស្សនីយភាពថ្មីរបស់ Pinky ក្រោយបាត់មុខមួយរយៈធំ ពិសេសពេលប៉ះជាមួយកំលោះសង្ហា Nike ទៀត កាន់តែធ្វើឲ្យម្នាក់ៗចង់មើលរឿងនោះឆាប់ៗ៕

ដកស្រង់ពី៖Sabay