បណ្តាញសង្គម

ទើប​តែ​ពេល​នេះ គង់ ចាន់ស្រីមុំ បញ្ចេញ​រូប​ថត បង្ហាញ​ផ្ទៃ​ពោះ​លើក​ដំបូង

គង់ ចាន់ស្រីមុំ និងគឹម សីហា ស្ថិតក្នុងចំណោមគូស្វាមីភរិយា សិល្បករដែលមានផ្ទៃពោះ ត្រៀមប្រសូតក្នុងឆ្នាំ ២០១៨នេះជាមួយគូផ្សេងទៀតមានដូចជា ជា សុវណ្ណរិទ្ធ កែវ វាសនា តារាកំប្លែង ផារី និងលី ច័ន្ទសីហា ដែលទើបប្រសូតកាលពីខែមុននេះ។

បន្ទាប់ពីបញ្ចេញដំណឹងថា ខ្លួនទទួលបានបុត្រជាចំណងដៃហើយ ស្រីមុំ និងសីហា កម្របញ្ចេញរូបភាពបង្ហាញពីសភាពគភ៌របស់គេណាស់ ទើបតែពេលនេះ ដែលគូស្វាមីភរិយាក្មេងខ្ចីមួយគូនេះ បានបញ្ចេញព្រមគ្នាតែម្ដង។

តាមការអះអាងរបស់ពួកគេផ្ទាល់ បុត្រទី១របស់ពួកគេ មកទល់ពេលនេះមានវ័យ ១៦សប្ដាហ៍ ឬ៤ខែហើយ ប្រិយមិត្តជាច្រើននាងជាច្រើន បានចូលរួមអបអរ និងខ្លះទៀតបានស្នើឲ្យតារាស្រីរូបនេះ ថែរក្សាខ្លួន និងប្រយ័ត្នប្រយែងផង។

សីហា និងស្រមុំ ធ្លាប់អះអាងថា ពួកគេចង់បានបុត្រដល់ទៅ៤នាក់ឯណោះ។ ក្រោយស្រឡាញ់រយៈពេល៨ឆ្នាំ គង់ ចាន់ស្រីមុំ និង គឹម សីហា បានចូលរោងជ័យក្រាបផ្ទឹមក្លាយជាស្វាមីភរិយាជាមួយគ្នាតាមប្រពៃណីកាលពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៦ យ៉ាងអធិកអធម។ ក្រោយរៀបការហើយភ្លាមៗ ពួកគេមិនគិតពីរឿងយកកូនភ្លាមៗទេ ពោលគឺគូនេះ គិតតែពីការងារជំនួញសិន។

តាមព័ត៌មាន ពួកគេមានជំនួញក្នុងដៃជាច្រើនដូចជា៖ ភោជនីយដ្ឋាន និងក្លឹបកម្សាន្ត Bottom's Up ហាងលក់សំលៀកបំពាក់ momo ជាដើម រួមទាំងចែកចាយទឹកអប់ដែលប្រើពាណិជ្ជនាមផ្ទាល់ខ្លួននាំចូលផ្ដាច់មុខពីប្រទេសហូឡង់ទៀតផង៕

ដកស្រង់ពី៖Sabay