Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្ញុង បដិសេធ​មួយ​ទំហឹង​ ខណៈ​ល្បី​ខ្ទរខ្ទារ​ថា​នាងមាន​កូន​​ ជា​មួយ​នាយ​​កៃ​ដ

  • បោះពុម្ព

អ្នកមេម៉ាយកូន១ ស្រេង សុកាន់ដា ហៅ ខ្ញុង ថ្មីៗនេះត្រូវបានអ្នកក្នុងរង្វង់សិល្បៈខ្សឹបខ្សៀវថានាងកំពុងពពោះជាមួយនាយកៃដ ដែលជាស្វាមីបច្ចុប្បន្ន ក្រោយមហាជនទទួលដឹងឮ ក្រោមការសែនព្រេន។

ក្នុងនោះប្រភពជិតសិទ្ធបានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុក១ថា ក្រោយចាប់ដៃជាប្ដីប្រពន្ធមកដល់ពេលនេះ ខ្ញុង កំពុងពពោះកូនដំបូងរបស់នាយកៃដ ដែលគភ៌មានរយៈពេលប្រមាណ៣ទៅ៤ខែហើយ។ ប្រភពនោះលម្អិតថា ខ្ញុងផ្ទាល់បានចាប់ផ្អាកទទួលការងារសិល្បៈជាច្រើន ពិសេសការងារដែលនៅឆ្ងាយៗ តាមខេត្ត ព្រោះត្រូវថែទាំកូនក្នុងផ្ទៃ។ ឯនាយកៃដ ប្រឹងខ្មឺតស្ទើរគ្មានពេលសម្រាក ដើម្បីជីវភាពគ្រួសារ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាង ខ្ញុង បានបង្ហោះរូបកុមារី១ម្នាក់ ហើយសរសេរសារថា "ហេតុតែស្រលាញ់ យករូបក្នុងហ្វេសប៊ុកមកផុសផ្គូជាមួយរូបខ្លួនឯង អាណិតខ្លួនណាស់ មេត្តាកុំឲ្យម៉ាក់ខកចិត្តណាកូន កូនត្រូវតែជាស្រី"។ សារនេះទំនងអ្នកនាង ស្រេង សុកាន់ដា ចង់បង្ហើបថាខ្លួនមានកូនមែន តែសាមីខ្លួនបានបញ្ជាក់ប្រាប់ Sabay ច្បាស់ៗថាខ្លួនមិនបានពពោះនោះទេ។ “អត់ផងបង! អត់ផង" ខ្ញុង បដិសេធ "ខ្ញុំសម្រេចចិត្តថាយកហើយតើបង តែអត់ទាន់មាន ហើយចង់បានស្រី"៕

ដកស្រង់ពី៖Sabay