បណ្តាញសង្គម

Ploy នឹងវេចបង្វេច​ចេញ​ពី​ពិភពសិល្បៈឥតស្រណោះ ព្រោះ​ហេតុផលនេះ

សម្ដីមួយម៉ាត់ចេញពីមាត់របស់តារាសម្ដែងចាស់វស្សា Ploy Chermarn បានបង្កឲ្យអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទងនឹងគម្រោងលាឈប់ពីវិស័យសិល្បៈ។

Ploy Cherman តារាស្រីល្បីឈ្មោះម្នាក់ដែររបស់ថៃ បានប្រកាសក្ដែងៗថា នាងគ្រោងនឹងដកខ្លួនចេញពីពិភពសិល្បៈ នៅរយៈពេល ៥ឆ្នាំក្រោយ ព្រោះកន្លងមកនាងតស៊ូ ក្រាញននៀលប្រឹងអស់ពីកម្លាំងកាយចិត្តខ្លាំង ចំពោះវិស័យនេះ ពិសេសតាមរយៈភាពយន្តជាច្រើន។

ទាក់ទងនឹងបញ្ហានេះដែរ តារាស្រីវ័យ ៣៥ឆ្នាំរូបនេះ បន្តថាវាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការសម្ដែង ហើយគ្រប់ពេលត្រូវប្រើកម្លាំងថាមពលខ្លាំង ដើម្បីឲ្យការងារបានល្អ។ ផ្អែកតាមហេតុផលនេះហើយទើប នាងមិនអាចធ្វើការខ្លាំងដូចមុន។

យ៉ាងណាមិញ គម្រោងលាឈប់នេះនៅមិនទាន់ប្រាកដទាំងស្រុងទេ ពោលអាចរយៈពេល ៥ឆ្នាំ ឫតិចជាងនេះ ព្រោះតារាស្រីរូបនេះចង់រស់នៅជាជនសាមញ្ញ មិនមែនជាតារាជាមួយក្រុមគ្រួសាររបស់នាង។ ទោះបី អ្នកគាំទ្រមានអារម្មណ៍សោកស្ដាយ ចំពោះអវត្តមានរបស់ Ploy នាពេលខាងមុខ ប៉ុន្តែនេះជាការសម្រេចចិត្តរបស់នាង ដូចនេះពួកគេមានតែគោរពតាមប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay