បណ្តាញសង្គម

ប្អូន​ប្រុស ចន ច័ន្ទលក្ខិណា ប្រុង​ចោល​​សញ្ញាប័ត្រ​អនុបណ្ឌិត មក​ស្រវា​អាជីព​ជា​តារា?

ខុសពីបងស្រីដែលចាប់យកជំនាញសិល្បៈ និងជំនួញពេញស៊ប់ ប្អូនប្រុសប្រធានសមាគមសិល្បករខ្មែរ លោក ចន ច័ន្ទតារា គឺជាតួសម្ដែងមួយរូបទទួលបានការអប់រំរហូតដល់ថ្នាក់អនុបណ្ឌិត។ មានវ័យ២៨ឆ្នាំ ចន ច័ន្ទតារា បានរៀនចប់ និងទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែក "ច្បាប់" ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចអស់រយៈពេល២ឆ្នាំហើយ ពោលគឺតាំងពីចុងឆ្នាំ២០១៦មក។

ជំនាញដែលលោកបានចាប់យកដើម្បីទទួលការអប់រំនេះ ហាក់ខុសគ្នាស្ទើរ១៨០ដឺក្រេជាមួយអាជីពដែលលោកកំពុងប្រឡូកសព្វថ្ងៃ។ តួសម្ដែងរាងខ្ពស់ស្រលះ បានបញ្ជាក់ថា លោកនឹងមិនបោះបង់ជំនាញដែលលោកខំសិក្សារាប់ឆ្នាំនេះទេ តែហេតុដែលលោកស្រលាញ់វិស័យសិល្បៈផងទើបលោកព្យាយាម និងស្វះស្វែងលើការងារនេះសិន ដ្បិតអាជីពជាតារាសព្វថ្ងៃកំពុងដើររលូនទៅមុខ។

មិនយូរទេប្រហែល៣ឆ្នាំទៅមុខទៀត លោកនឹងចាប់យកជំនាញច្បាប់វិញម្ដង និងមិនបណ្ដែតបណ្ដោយតទៅទៀតឡើយ៕

ដកស្រង់ពី៖Sabay