បណ្តាញសង្គម

កូនដំរីព្យាយាមយកប្រមោយដាស់មេ តែក្រោយដឹងហេតុផល ពិតជារំជួលចិត្ត

នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលកូនដំរីបានព្យាយាមដាស់មេរបស់វាដែលកំពុងដេកសន្លប់ ក្រោយពេលវាត្រូវគេជួយសង្គ្រោះចេញពីរណ្ដៅមួយនៅប្រទេស Zambia។ កូនដំរីនេះ ត្រូវបានជួយសង្គ្រោះពីរណ្ដៅមួយ ក្រោយពេលអ្នកភូមិឮសម្រែករបស់មេដំរី និងបានរាយការណ៍ទៅកាន់ពេទ្យសត្វ។

នៅពេលមកដល់កន្លែងកើតហេតុ ពេទ្យសត្វបានរកឃើញថា មេដំរី កំពុងព្យាយាមជួយកូនវាចេញពីរណ្ដៅពេញមួយយប់ ប៉ុន្តែមិនអាចជួយបាន។ ដោយសារតែមេដំរី មានភាពជ្រួលច្រាលខ្លាំងពេក ក្រុមពេទ្យសត្វ សម្រេចចិត្តបាញ់ថ្នាំសន្លប់ ដើម្បីពួកគេអាចចូលទៅជួយកូនដំរីបាន។

ក្រោយពេលលើកកូនដំរីឡើងដោយសុវត្ថិភាព វាក៏បានរត់ទៅមេ ហើយយកប្រមោយដាស់ ខណៈពេទ្យសត្វ ក៏បានដាក់ថ្នាំបន្សាបឲ្យ រហូតទាល់តែមេនោះដឹងខ្លួនឡើងវិញ៕

ដកស្រង់ពី៖Sabay