Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈុត "​ក្រវ៉ាន់​កម្ពុជា" ស្នាដៃ​កូន​ខ្មែរ ធ្វើ​ឲ្យ ណាក់ ស្រីណា លេចធ្លោ​ខ្លាំង

  • បោះពុម្ព

សំលៀកបំពាក់បែបប្រពៃណីមួយឈុតគ្របលើដងខ្លួនរបស់តារាសម្ដែង និងពិធីការិនី ណាក់ ស្រីណា រំលេចសោភណភាពល្អទាំងព្រម រហូតមានប្រិយមិត្តសរសើរជាច្រើន។ ឈុតប្រពៃណីដ៏ស្រស់ស្អាតនេះ ត្រូវបានដាក់ឈ្មោះថា "ក្រវ៉ាន់កម្ពុជា" ច្នៃម៉ូដដោយហាងរបស់ស្រីណាផ្ទាល់ "ណុប ដាណេសម្អាងការ"។

ស្រីណា ប្រាប់ថា កិច្ចការនេះ គឺការងាររួមគ្នារបស់កញ្ញាផ្ទាល់ជាមួយនឹងអ្នករចនាប្រចាំហាងរបស់នាងឈ្មោះ សូណែម ។ តាមការពិភាក្សា គឺស្រីណា ប្រាប់ថា នាងចង់បានម៉ូដមួយ ដែលតំណាងឲ្យអ្វីដែលជារបស់ខ្មែរ តួយ៉ាងដូចជា "ផ្កាក្រវ៉ាន់"។ “ផ្កាក្រវ៉ាន់ គឺជាផ្កាមួយតំណាងជាតិយើង ប៉ុន្តែមិនសូវមានគេលើកមកនិយាយ ដល់អីចឹងទៅ ពួកខ្ញុំក៏គិតថា យកផ្កានេះមកដាក់លើសំលៀកបំពាក់ ហើយឲ្យឈ្មោះម៉ូដនេះថា "ក្រវ៉ាន់កម្ពុជា"។ ក្រោយពីចេញទៅ ឃើញថា ទទួលបានការគាំទ្រច្រើនបង"។

ស្រីណា បញ្ជាក់បន្ថែម។ “ក្រវ៉ាន់កម្ពុជា" ប្រើប្រាស់ក្រណាត់នាំចូលពីបរទេស ប៉ុន្តែសម្ភារផ្សេងទៀត សុទ្ធជារបស់ក្នុងស្រុក។ រយៈពេលនៃការរចនា ៥ថ្ងៃជាមួយទុនចំណាយប្រមាណជាង ៣០០ដុល្លារអាមេរិក៕

ដកស្រង់ពី៖Sabay