បណ្តាញសង្គម

មានន័យម្ល៉េះទេ! តួឯក​រឿង “រាជិនីស្តេចនាគ” រម្លឹករឿងចាស់​ជាមួយ​មិត្តស្រី

តារាសម្តែងប្រុសលោក Ken Phupoom និងតារាស្រីនាង Esther Supreeleela មានទំនាក់ស្នេហាជាមួយគ្នាតាំងពីពាក់កណ្តាលឆ្នាំ ២០១៦ មកម៉្លេះ។

ដោយឡែកកាលពីពេលថ្មីៗនេះ លោក Ken Phupoom ដែលជាតួឯកប្រុសក្នុងខ្សែភាពយន្តភាគថៃរឿង “រាជិនីស្តេចនាគ” បានបង្ហោះរូបភាពជាមួយមិត្តស្រីរបស់ខ្លួន គឺនាង Esther ដែលបានថតជាមួយគ្នាកាលពី៥ឆ្នាំមុនជាមួយនឹងពាក្យសម្តីមួយចំនួនថា «មនុស្សស្រីម្នាក់ដែលខ្ញុំបានស្គាល់កាលពី ៥ ឆ្នាំមុន ខ្ញុំមិនដែលចាប់អារម្មណ៍លើនាងឡើយ ហើយខ្ញុំក៏មិនដែលនិយាយជាមួយនាងដែរ នៅពេលពួកយើងចាប់ផ្តើមស្និទ្ធស្នាលនិយាយគ្នា។ បើសិនខ្ញុំដឹងថានាងគឺជានារីម្នាក់ដែលខ្ញុំជ្រើសរើសនៅពេលនេះ ខ្ញុំមិនគួរទុកនាងឱ្យនៅតែឯងនោះទេ ខ្ញុំឡប់មែនដែលមិនដឹងពីចំណុចល្អរបស់នារីម្នាក់នោះ»។

ដកស្រង់ពី៖Sabay