Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មាន​​ក្នុង​ពិភពសិល្បៈ​ ៣​រឿង​កក្រើក​ពេញ​ប្រទេស​ថៃ​ថ្មីៗ​នេះ

  • បោះពុម្ព

ជារៀងរាល់ថ្ងៃមានព័ត៌មានថ្មីៗផ្ទុះឡើងឥតល្ហែទាក់ទងនឹងរឿងរ៉ាវជុំវិញតារាៗមិនថាក្នុងប្រទេសកម្ពុជា ឫបណ្ដាប្រទេសផ្សេងៗ។ ដោយឡែក សម្រាប់ក្នុងប្រទេសថៃនាពេលថ្មីៗនេះ ក៏សម្បូរទៅដោយព័ត៌មានក្ដៅៗ អង្រួនវិស័យសិល្បៈដែរ ដែលកើតចេញពីតារាល្បីមួយចំនួន។

១. ព័ត៌មានស្នេហារវាង Ter Chantavit និង Mai Davika តារាប្រុសស្រីទាំង ២ បានធ្វើឲ្យអ្នកគាំទ្រជាំច្រើនមានការភ្ញាក់ផ្អើល ពេលដឹងពីទំនាក់ទំនងស្នេហារបស់ពួកគេ។ ដំណឹងនេះបានល្បីសុសសាយភ្លូកទឹកភ្លូកដី ក្នុងអំឡុងខែមករា ឆ្នាំ ២០១៨ បន្ទាប់ពីគូស្នេហ៍ទាំង ២សម្ដែងរឿងភាគរួមគ្នា១រឿងមានចំណងជើងថា "Chai Mai Jing Ying Tae”។

២. Bow Wanda និងលោក Nam Oil អ្នកស្រី Bow Wanda ភរិយារបស់អតីតតារាសម្ដែង Por Trissadee បានសម្រេចប្ដូរអ្នកចាត់ការថ្មីហើយ ក្រោយពីមានបញ្ហាជាមួយអ្នកចាត់ការចាស់ គឺលោក Na Oil ដែលជាអតីតអ្នកចាត់ការរបស់ប្ដីនាង។

៣. Keung Chalermchai និង Vj Ja អ្នកទាំង ២ក៏ពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាច្រើនដែរ នៅពេលដើរទិញឥវ៉ាន់ជាមួយគ្នាកាលពីពេលថ្មី។ តាមរយៈសកម្មភាពនេះ គ្រប់គ្នានាំគ្នាសន្និដ្ឋានច្បាស់ៗថា ពួកគេប្រហែលវិលមករកគ្នាជាថ្មីទៀតហើយ ក្រោយបែកគ្នាជាយូរ។ ប៉ុន្តែចំពោះ Vj Ja បែរជានិយាយថា នាងគ្មានទំនាក់ទំនងស្នេហាជាមួយអ្នកណាទេបច្ចុប្បន្ន៕

ដកស្រង់ពី៖Sabay