Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់​មុខ​មួយ​១​រយៈ​ធំ ពេជ្រ ថាវរ៉ា ត្រឡប់​វិញ​ល្បី​មាន​កូន​មួយ​បាត់!

  • បោះពុម្ព

អស់រយៈពេលប្រមាណជាង១ឆ្នាំមកហើយ តារាម៉ូដែល និងសម្ដែងភាពយន្ត ពេជ្រ ថាវរ៉ា បានបាត់មុខឈឹង ដោយទើបតែលេចមុខវិញថ្មីៗនេះ ជាមួយដំណឹងខ្សឹបខ្សៀវថា នាងមានកូនមួយហើយ បើទោះមិនដែលមានដំណឹងថា នាងបានរៀបការស្វាមីក៏ដោយ។

ដំណឹងពីការដែលថា ពេជ្រ ថាវរ៉ា មានកូននេះ គឺក្រោយពីបង្ហាញមុខវិញ គេបានឃើញនាងបញ្ចេញរូបថតជាមួយក្មេងប្រុសម្នាក់ក្នុងសភាពស្និទ្ធស្នាលដូចម្ដាយ និងកូន ហើយនាងតែងយកក្មេងប្រុសមានវ័យប្រមាណ ១ខួបនោះ តាមឡានជាមួយថែមទៀត។

ចំណុចដែលការសង្ស័យអាចជាការពិត គឺនៅពេលបាត់មុខ តារាស្រីរូបនេះ ត្រូវចងភ្ជាប់ជាមួយព័ត៌មានស្នេហា ជាមួយបុរសកូនចៅចិនម្នាក់ឈ្មោះ ហួត ដែលជារឿយៗ នាងបានបញ្ចេញពីសារខូចចិត្ត នឹងស្នេហា ដោយសារតែពេលនោះ នាងត្រូវមិត្តប្រុស មិនសូវយកចិត្តទុកដាក់។

ក្រោយពីនោះមក នាងក៏បាត់មុខរហូត ដោយទើបតែចេញមុខវិញនាពេលនេះ។ ចំពោះការបាត់មុខនោះ ថាវរ៉ា ត្រូវប្រភពមួយទម្លាយថា ដោយសារតែនាងមានតំណក់ឈាមរបស់មិត្តប្រុស ទើបត្រូវបង្ខំចិត្តដកខ្លួន ឲ្យគភ៌ចម្រើនវ័យ និងសម្រាល។ ជុំវិញបញ្ហានេះ ពេជ្រ ថាវរ៉ា ដែលដំបូងឡើយរាងទាក់ទើ ព្រមទទួលថា ជាការពិតដែលថា នាងមានកូនប្រុសម្នាក់។

កូននោះ គឺជាតំណក់ឈាម របស់មិត្តប្រុសមែន ហើយមកទល់ពេលនេះ កូនប្រុសរបស់នាង មានវ័យជិត២ខួបហើយ។ និយាយពីឪពុកក្មេងប្រុសខាងលើ តារាស្រីដែលត្រូវប៉ាន់តែតួម្ដាយរូបនេះ ប្រាប់ថា បច្ចុប្បន្ន មិនបាននៅជុំគ្នាជាមួយនាង និងកូនទេ។

"អត់ទេ គេនៅផ្ទះគេ ខ្ញុំនៅផ្ទះខ្ញុំ...រឿងជាមួយគាត់ ពួកយើងអត់ទាន់បាននិយាយគ្នាអីឲ្យជ្រះស្រឡះទេ” ថាវរ៉ា ថ្លែង។ យ៉ាងណាក៏ដោយ ថាវរ៉ា បញ្ជាក់ដែរថា បើទោះមិនបាននៅជុំគ្នាពិតមែន ប៉ុន្តែឪពុកកូនប្រុសនាង បានជួយទំនុកបម្រុងពួកនាងដែរ ដោយមិនបានមើលនឹងភ្នែក ឬលែងដៃចោល១០០%ទេ។

ពេជ្រ ថាវរ៉ា មុនពេលបាត់មុខ គឺនាងក៏ជាម្ចាស់ហាងបាយមួយកន្លែងនៅជិតផ្សារបឹងកេងកងដែរ។ ប៉ុន្តែជាមួយនឹងការវិលត្រឡប់នេះ នាងថា មិនទាន់គិតរឿងរកស៊ីទេ គឺគិតពីការងារសិល្បៈសិន។ បច្ចុប្បន្ន នាងទទួលបានការងារបន្តបន្ទាប់ ក្រោយចេញមុខជាថ្មី ដោយនាងកំពុងថតភាពយន្ត២រឿង គឺរឿង "មាសពណ៌ក្រហម" និងរឿង "ក្រោមដំណក់ទឹកភ្លៀង"។ ទាំងពីររឿងកំពុងដំណើរការថត៕

ដកស្រង់ពី៖Sabay