Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នំខេកអាពាហ៍ពិពាហ៍ ទំហំប៉ុនកូនក្រមុំពិត ពិសេសខ្លាំងអស់ទាស់ ឯតម្លៃញាក់សាច់!

  • បោះពុម្ព

អ្នករចនានំខេកសញ្ជាតិអង់គ្លេសដ៏ល្បីល្បាញម្នាក់ មានឈ្មោះថា Debbie Wingham បានបង្ហាញពីការបង្កើត និងភាពច្នៃប្រឌិតចុងក្រោយបង្អស់របស់ខ្លួន គឺនំខេកអាពាហ៍ពិពាហ៍តម្លៃ ១ លានដុល្លារ ដែលមានរូបរាង និងទំហំប៉ុនកូនក្រមុំពិត។

នំខេកនោះមានកម្ពស់ ១,៨២ ម៉ែត្រ ដាំដោយពេជ្រទំហំ ៣ ការាត់យ៉ាងល្អឥតខ្ចោះ ចំនួន ៥ គ្រាប់ ដែលក្នុងមួយគ្រាប់មានតម្លៃ ២០ ០០០ ដុល្លារ។ ជាមួយគ្នានេះដែរ គេក៏បានដាំគុជខ្យងចំនួន ១ ០០០ គ្រាប់ និង ផ្កា ៥ ០០០ ទៀតផង ធ្វើឲ្យខំខេកមានទម្ងន់រហូតដល់ទៅ ១០០ គីឡូក្រាមឯណោះ។

ខំខេកដ៏អស្ចារ្យខាងលើ ត្រូវបានគេចំណាយពេល ១០ ថ្ងៃដើម្បីធ្វើឡើង ដោយប្រើប្រាស់អស់គ្រឿងផ្សំជាច្រើន រួមមាន ស៊ុត ១ ០០០ គ្រាប់ , សូកូឡា ២៥ គីឡូក្រាម និង គ្រឿងនំខេក ៥០ គីឡូក្រាមទៀតផង។ គួរបញ្ជាក់ឲ្យដឹងថា អ្នករចនាខំខេក វ័យ ៣៦ ឆ្នាំ អ្នកស្រី Wingham បានធ្វើវាឡើងសម្រាប់ពិធីអាពាហ៍ពិពាហ៍មួយ នៅក្នុងទីក្រុង Dubai៕

ដកស្រង់ពី៖Sabay