បណ្តាញសង្គម

មិន​មែន​លំ​ៗ​ទេ នាយ​ចយ ដើរ​ចែក​ធៀប​ការ​បាត់​ហើយ!

ដំណឹងតារាកំប្លែងនាយ ចយ នឹងរៀបការជាមួយគូដណ្ដឹងដ៏ស្រស់សោភា បានបែកសាចតាំងពីចុងឆ្នាំ ២០១៧ នោះ ឥឡូវកាន់តែជាការពិតហើយ ខណៈរសៀលថ្ងៃនេះ នាយចយ បានដើរអញ្ជើញភ្ញៀវចូលរួមមង្គលការនាយហើយ។

តាមព័ត៌មានដែលមាននៅលើធៀបការរបស់តារាកំប្លែងក្នុងក្រុមនាយក្រឹមនេះ ចែកជូនភ្ញៀវកិត្តិយសដែល Sabay ទទួលបាន គឺថា មង្គលការរបស់នាយ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៧ កុម្ភៈ ២០១៨នេះ នៅវិមានពិភពថ្មីខណ្ឌសែនសុខ អគារ D។

ភរិយារបស់លោក ឈ្មោះ ក្វាន់ឌី ជាក្រមុំខេត្តពោធិ៍សាត់ និងជាសិស្សដែលរៀននៅវិទ្យាល័យមួយ នៅខេត្តពោធិ៍សាត់ នៅមុន ដល់ថ្ងៃចេញចែកធៀបការ លោក ភិច សែ ហៅ នាយ ចយ ធ្លាប់ទទួលរងពាក្យពីអ្នករិះគន់ខ្លះ ដែលបានលើកឡើងថា អនាគតភរិយានាយ ចយ សំឡឹងមើលឃើញទ្រព្យ។

ប៉ុន្តែសាមីខ្លួន ខាងប្រុស បានអះអាងថា ទំនាក់ទំនងស្នេហារបស់ពួកគេកើតមាន ឡើងដោយខ្លួនឯង ចិត្តនឹងចិត្ត និងមិនមានអ្នកណែនាំ ឬបង្ខិតបង្ខំឡើយ។ បើទោះជាមានអ្នកហួសចិត្តខ្លះ រិះគន់ខ្លះ ប៉ុន្តែក្នុងនោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន បានចូលរួមអបអរសាទរអ្នកទាំងពីរឱ្យស្រឡាញ់គ្នារហូត និងទទួលបានសុភមង្គលរៀងរហូតដែរ៕

 

ដកស្រង់ពី៖Sabay