បណ្តាញសង្គម

ផ្អែម​លើស​ស្ករ​ត្នោត! ឆាយ វីរៈយុទ្ធ ផ្ញើ​ពាក្យ​ផ្អែម​ល្ហែម​ទៅ​ភរិយា មុន​ទិវា​ក្ដី​ស្រលាញ់

មុនថ្ងៃនៃក្ដីស្រលាញ់ តារាចម្រៀងល្បីឈ្មោះ ឆាយ វីរៈយុទ្ធ បានកាន់ផ្កាកុលាបក្រហម១បាច់ មកបង្ហាញក្ដីស្នេហ៍ជាថ្មីទៅកាន់ភរិយាដ៏ស្រស់ស្អាត និងពោរពេញដោយចិត្តសន្ដោសប្រណីរបស់លោក។

ក្នុងនោះលោកបានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនថា សម្រាប់លោកស្នេហាគឺផ្ដោតលើភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមក ឲ្យតែមានភាពស្មោះត្រង់ហើយ គឺយើងមានអ្វីៗទាំងអស់។ ភ្ជាប់ជាមួយគ្នានោះ ឆាយ វីរៈយុទ្ធ ថាលោកស្រលាញ់ពេញចិត្តភរិយាលោកខ្លាំង ទាំងអត្តចរិត រូបសម្រស់ និងអ្វីៗទាំងអស់ដែលអ្នកនាងមាន។

មិនថាអនាគតទៅជាយ៉ាងណា លោកនឹងចាប់ដៃអ្នកនាង សែ ចាន់ឌី បន្តដំណើរជីវិតជាមួយគ្នាជារៀងរហូត។ ក្រៅពីនោះតារាសំឡេងបានខាងលើ បន្ថែមថាតាមពិតក្ដីស្រលាញ់មិនមានសម្រាប់តែដៃគូសង្សារ ឬប្ដីប្រពន្ធនោះទេ គឺមានសម្រាប់ទាំងឪពុកម្ដាយ បងប្អូន និងមិត្តភ័ក្ដិ ដូច្នេះត្រូវរក្សាមនុស្សជុំវិញខ្លួនអ្នកឲ្យបានល្អ៕

ដកស្រង់ពី៖Sabay