Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ធម្មតា ស្រីស្អាត ណូម័រ​ ទិញ​ផ្ទះ​១ជុង ជូនម្ដាយ​​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់

  • បោះពុម្ព

តារាសម្ដែងកញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ នៅព្រឹកនេះ បានបង្ហាញផ្ទះ១ជុងថ្មីមួយទៀត ដោយនាងទិញជាកាដូជូនម្ដាយ នៃក្ដីស្រលាញ់ នេះតែម្ដង។ ផ្ទះ១ជុងនោះ ស្ថិតនៅតំបន់ចម្ការដូង ដោយនាងបានបង្ហើបឲ្យដឹងថា ទិញក្នុងតម្លៃជាង៦ម៉ឺនដុល្លារ ជាកាដូពិសេសសម្រាប់ជូនម្ដាយ នៃក្ដីស្រលាញ់។

តារាស្រីរូបនេះ បានបន្តឲ្យដឹងថា ផ្ទះនោះធ្វើជិតរួចរាល់ហើយ អាចចូលនៅក្នុងពេលឆាប់នេះបាន ប៉ុន្តែនាងមិនមានបំណងទិញមកស្នាក់នៅឡើយ ត្បិតអីខ្លួនមានផ្ទះ១ជុងទៀតនៅ ម្ដុំផ្លូវ២០០៤ ជិតវត្ត អង្គតាមិញ កំពុងតែស្នាក់នៅជាមួយម្ដាយនៅទីនោះ។

បំណងទិញផ្ទះនេះ នាងប្រាប់ថា ទុកសម្រាប់ដាក់ជួល ដោយអាចជួលបាន ៤០០ ទៅ ៥០០ដុល្លារក្នុងខែ ដែលជាកម្រៃមួយសម្រាប់ចិញ្ចឹមម្ដាយរបស់នាង ទៅថ្ងៃអនាគតបានយ៉ាងស្រួល។ អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ បានបញ្ជាក់ យ៉ាងខ្លីថា ប្រាក់ដែលបានមកទិញផ្ទះទាំង២ជុងនេះ មិនមានឯកឧត្ដម ឬឧកញ៉ា នៅពីក្រោយខ្នងឡើយ គឺបានមកពីកម្លាំងញើសឈាមក្នុងអាជីពសិល្បៈ និង ការងាររកស៊ីរបស់នាងផ្ទាល់ខ្លួនប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay