Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កែវ វាសនា លេង​ធ្ងន់ធ្ងរ​​ដាក់​ប្រពន្ធ​​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​

  • បោះពុម្ព

កែវ វាសនា បានធ្វើឲ្យភរិយារំជួលចិត្តឡើងស្រក់ទឹកភ្នែកនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ជាមួយគ្រឿងអលង្ការមួយឈុតមានតម្លៃខ្ទង់ម៉ឺនដុល្លារ។ កែវ វាសនា បានឲ្យដឹងថា ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ខ្លួន បានជួនគ្រឿងពេជ្រមួយឈុតតម្លៃ ២ ម៉ឺនដុល្លារអាមេរិកដល់ឧត្ដមភរិយា ដើម្បីបញ្ជាក់ពីចំណងស្នេហាដ៏រឹងមាំមិនអាចកាត់ថ្លៃបានរយៈពេលប៉ុន្មានឆ្នាំមកនេះ។

លោកថា៖" ខ្ញុំបានត្រៀមកាដូរហ្នឹងយូរហើយសម្រាប់គាត់ តែមិនទាន់បានជូន រង់ចាំដល់ថ្ងៃពិសេសនេះក៏ជូនគាត់តែម្ដងទៅ ធ្វើឲ្យភរិយាខ្ញុំរំភើបចិត្តឡើងស្រក់ទឹកភ្នែក"។ ចំណែកប្រពន្ធ កែវ វាសនា អ្នកនាង លឹម លីសុគន្ធារី វិញបាននិយាយថា ខ្លួនមិនបានដឹងមុននោះទេរឿងស្វាមីត្រៀមកាដូរខ្ទង់ម៉ឺនដុល្លារជូនក្នុងថ្ងៃនៃក្ដីស្រឡាញ់។

កាដូរនេះធ្វើឲ្យអ្នកនាង រំភើបរកពាក្យអ្វីនិយាយពុំបាន ព្រោះក្ដីប្រាថ្នារបស់មនុស្សស្រីត្រូវការបំផុតស្វាមីដែលចេះយល់ចិត្ត។ អ្នកនាងថា៖ "ខ្ញុំអរពេកឡើងស្រក់ទឹកភ្នែក ហើយអរគុណខ្លាំងណាស់ដល់ស្វាមីខ្ញុំ ហើយខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់ដែលចេះយល់ចិត្ត និងមិនដែលមាត់ធ្ងន់ដាក់ខ្ញុំម្ដងណាពេលរស់នៅជាមួយគ្នា"៕

ដកស្រង់ពី៖Sabay