Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រៀបការជិត១ឆ្នាំហើយ ឆាយ​ វីរៈ​យុទ្ធ ​ទើបតែដឹកដៃភរិយា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ជប៉ុន​​

  • បោះពុម្ព

ជាលើកទីមួយហើយដែលស្វាមីភរិយាមួយគូនេះ ដឹកដៃគ្នាទៅដើរលេងនៅជប៉ុន ហើយក៏ជាដំណើរកម្សាន្តក្រេបទឹកឃ្មុំដំបូងផងដែរ។ កន្លងមកប្តីប្រពន្ធមួយគូនេះមិនសូវជាបញ្ចេញរូបភាពផ្អែមល្ហែម ឬបង្ហាញវេលាដើរកម្សាន្តជាមួយគ្នាដោយសាររវល់ការងាររៀងខ្លួន។

ឆ្លៀតក្នុងឱកាសក្នុងរដូវចូលឆ្នាំចិននេះ ជាពេលវេលាសម្រាកទើបអ្នកទាំងពីរបានឱកាសទៅដើរកម្សាន្ត។ បើតាមភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ អ្នកនាង សែ ចាន់ឌី បានឲ្យដឹងថា ការសម្រេចទៅកម្សាន្តនៅជប៉ុននេះព្រោះ អ្នកនាងចង់ទៅលេងប្រទេសក្នុងតំបន់អាស៊ី ហើយប្រទេសជប៉ុនជានាគមួយនៅក្នុងតំបន់ ដែលមានសេដ្ឋកិច្ចខ្លាំង។

«ក្នុងខែកុម្ភៈនេះមិនមានផ្កាសាគូរ៉ារីកច្រើនទេ ប៉ុន្តែវាមានព្រិលធ្លាក់ ខ្ញុំចង់ទៅមើលវា ការពិតខ្ញុំនិងបង យើងរវល់ដូចគ្នា តែយើងទៅទាល់តែឆ្លៀត តាំងពីរៀបការហើយជិតមួយឆ្នាំហើយមិនទាន់បានទៅណាមួយដងផង» ចាន់ឌី រៀបរាប់។ តាមគម្រោងអ្នកទាំងពីរចេញដំណើរ ទៅប្រទេសជប៉ុននៅថ្ងៃទី១៧ ដល់ថ្ងៃ ទី២១ ទើបត្រលប់មកវិញ៕

 

 

ដកស្រង់ពី៖Sabay