Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនដែល​ដឹង​សោះ! តាម​ពិត​តារា​ថៃ ក៏​មាន​ប្រាក់ខែ​គោលរៀងៗខ្លួនដែរ

  • បោះពុម្ព

មនុស្សជាច្រើនគិតថា តារាថៃទាំងអស់អាចរកចំណូលបានតែពេលសម្ដែងរឿង ថតស្ប៉តពាណិជ្ជកម្ម និងចូលរួមកម្មវិធីផ្សេងៗប៉ុណ្ណោះ តែជាក់ស្ដែងអ្វីដែលគ្រប់គ្នាស្មានមិនពិតទាំងស្រុងឡើយ។ ជាការពិត តារាៗតែងទទួលបានប្រាក់ខែជារៀងរាល់ខែ ដូចអ្នកធ្វើការក្នុងការិយាល័យដែរ បើទោះពួកគេមិនធ្វើការនៅនឹងកន្លែងក៏ដោយ។

មួយវិញទៀត ពួកគេអាចរកចំណូលបន្ថែម ពីការថតភាពយន្ត ក៏ដូចជាការងារផ្សេងៗទៀត។ រម្លឹកដែរថា មានម្ដងតារាសម្ដែង James Jirayu ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកបានទទួលប្រាក់ខែខ្ទង់ពី ៦ ០០០ ដល់ ៧ ០០០បាត (១៩២ ដល់ ២២៤ដុល្លារ) កាលពីពេលដែលលោកចូលសិល្បៈដំបូង។

ដោយឡែក សម្រាប់ប្រាក់ខែរបស់តារាដែលចូលសិល្បៈយូរវិញ មិនមានប្រភពណាបញ្ជាក់ថា ពួកគេបានប៉ុន្មាននោះទេ។ អ្វីដែលគួរកត់សម្គាល់មួយទៀតនោះ គឺអ្នកដែលអាចទទួលប្រាក់ខែ មានតែអ្នកដែលចុះកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ ឫផលិតកម្មប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay