បណ្តាញសង្គម

សម្រស់​តារា​វ័យ​១៦​ឆ្នាំ កើន​មិន​ស្ទើរ​ ពេល​ពាក់​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​បែប​នេះ

លឹម កញ្ញា ជាតារាសម្ដែងពន្លកថ្មីមានវ័យត្រឹមតែ១៦ប៉ុណ្ណោះ តែបើនិយាយពីសម្រស់វិញគឺមិនចាញ់តារារៀមច្បងលំដាប់ប្រទេសនាពេលបច្ចុប្បន្នឡើយ។ ភាពស្រស់បំព្រងរបស់នាងបានទាក់ចិត្តឲ្យផលិតករជាច្រើន កក់នាងទុកដើម្បីធ្វើជាតួឯកនាពេលអនាគតទៀតផង។

ងាកមកកាន់ស្ទីលតុបតែងខ្លួនវិញតារាស្រីចំទើររូបនេះ និយមលេងម៉ូដសុភាពៗបែបស្រគត់ស្រគំតាមទំនោរចិត្ត និងវ័យរបស់នាង។ ផ្ទុយទៅវិញ នាពេលថ្មីៗនេះ កញ្ញា បានបង្ហាញស្ទីលប្លែកបែបស្ត្រីអភិជន ក្នុងឈុតគ្រឿងអលង្ការលំដាប់ខ្ពស់ ដែលមើលទៅពិតជាស័ក្ដិសម និងលើកសម្រស់ស្រីតូចកាន់តែថ្លៃថ្នូរមិនធម្មតាឡើយ៕

ដកស្រង់ពី៖Sabay