Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកមើលទាំងអស់គ្នា! អ្នកប្រឡងបាក់ឌុបជំនាន់ណាខ្លះ បានសញ្ញាបត្រផ្លូវការ?

  • បោះពុម្ព

គិតចាប់ពីឆ្នាំ២០១៧ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ និងអនុញ្ញាតឲ្យបេក្ខជនប្រឡងដកដើម្បីយកទៅប្រើប្រាស់ បានចំនួន៤លើកមកហើយ។

ដូច្នេះចង់ដឹងថា បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំណាខ្លះអាចទៅដកសញ្ញាបត្រផ្លូវការបាន? ១. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០០៨ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងអប់រំ បានចេញសេចក្ដីជូនដំណឹងដល់បេក្ខជនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៤ សីហា ២០០៨ អាចទៅដកសញ្ញាបត្រច្បាប់ដើមរបស់ខ្លួនបាននៅមន្ទីរអប់រំ យុវជន និងកីឡា សាមីខេត្តរៀងៗខ្លួន ដោយមិនគិតប្រាក់កម្រៃ។

ការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ពីមជ្ឈដ្ឋានអ្នកសិក្សាជាខ្លាំង ជាពិសេសអ្នកប្រឡងបាក់ឌុបក្នុងឆ្នាំ២០០៨ផ្ទាល់តែម្ដង។ ដោយហេតុថា អ្នកប្រឡងក្នុងឆ្នាំនោះត្រូវរង់ចាំរយៈពេល ៩ឆ្នាំទើបអាចដកសញ្ញាបត្រផ្លូវការបាន។

២. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០០៩ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្ដម ហង់ជួន ណារ៉ុន បានចេញសេចក្ដីជូនដំណឹងដល់ប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ កក្កដា ២០០៩ រួចរាល់ហើយ។

រដ្ឋមន្រ្តីក្រសួងអប់រំ បានស្នើឲ្យប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ ចាត់តំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០០៩ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃជូនដំណឹងតទៅ ដើម្បីយកទៅចែកជូនបេក្ខជនដែលបានប្រឡងជាប់ ដោយឥតគិតថ្លៃ។

៣. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០១០ តាមលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត បានស្នើឲ្យប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ចាត់តំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១០ នៅនាយកដ្ឋានកិច្ចការប្រឡងចាប់ពីពេលនេះទៅ ដើម្បីយកទៅចែកជូនបេក្ខជន ដែលបានប្រឡងជាប់ ដោយឥតគិតថ្លៃ។

៤. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០១១ អ្នកដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ អាចដកសញ្ញាបត្របាន ដោយក្រសួងអប់រំ បានផលិតរួចរាល់អស់ហើយ។

នេះបើតាមការបញ្ជាក់តាមរយៈលិខិត១ របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងលិខិតនេះ លោករដ្ឋមន្រ្តី បានស្នើឲ្យប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ចាត់តំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១១ នៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីយកទៅចែកជូនបេក្ខជនដែលប្រឡងជាប់ ដោយឥតគិតថ្លៃ៕

ដកស្រង់ពី៖Sabay